km_tn/act/26/27.md

2.5 KiB

ឱព្រះបាទ​អគ្រីប៉ា​អើយ តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ?

លោកប៉ូលទូលសួរសំនួរនេះ ដើម្បីរំលឹកព្រះបាទអគ្រីប៉ាថា ព្រះបាទអគ្រីប៉ាបានជឿរួចមកហើយនូវអ្វីដែលព្យាការីបានថ្លែងពីព្រះយេស៊ូ។ ឃ្លានេះនិយាយដូចជាសេចក្តីថ្លែងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឱព្រះបាទអគ្រីប៉ា! ព្រះអង្គជ្រាប់នូវអ្វីដែលព្យាការីបានថ្លែងហើយ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

នៅ​តែ​បន្តិច​ទៀត អ្នក​អាចនឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ដបរិស័ទ​ហើយ

ព្រះបាទអគ្រីប៉ាបានសួរសំនួរនេះដើម្បីបង្ហាញលោកប៉ូលថា លោកមិនអាចបញ្ចុះបញ្ចូលព្រះបាទអគ្រីប៉ាបានទេ ប្រសិនបើគ្មានភ័ស្តុតាងផ្សេងទៀតបញ្ជាក់នោះ។ ឃ្លានេះនិយាយដូចជាសេចក្តីថ្លែងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់ សូមកុំគិតថា អ្នកអាចបញ្ចុះបញ្ចូលយើង ដើម្បីឲ្យយើងបានជឿលើព្រះយេស៊ូដោយងាយដូច្នេះ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មិនមែនដោយជាប់ច្រវាក់ទាំង​នេះ​ឡើយ

ពាក្យ «ជាប់ច្រវាក់» តំណាងឲ្យភាពជាអ្នកទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ប៉ុន្តែ ប្រាកដណាស់ ខ្ញុំមិនចង់ឲ្យអ្នក ក្លាយជាអ្នកទោសដូចខ្ញុំទេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)