km_tn/act/26/19.md

2.9 KiB

ដូច្នេះ

ពាក្យនេះ ដើម្បីសម្គាល់ពីសេចក្តីថ្លែង ដោយសារអ្វីដែលបាននិយាយពីមុន។ នៅក្នុងករណីនេះ លោកប៉ូលបានពន្យល់ពីអ្វីដែលព្រះជាម្ចាស់បានបង្គាប់ដល់លោកនៅក្នុងនិមិត្តរបស់លោក។

ទូលបង្គំត្រូវស្តាប់បង្គាប់​

ឃ្លានេះនិយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានស្តាប់បង្គាប់» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

និមិត្តពីស្ថានសួគ៌

សំដៅលើអ្វីដែលមនុស្សម្នាក់នៅក្នុងនិមិត្តប្រាប់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលមនុស្សម្នាក់មកពីស្ថានសួគ៌ប្រាប់ខ្ញុំនៅក្នុងនិមិត្ត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បែរ​មក​រក​ព្រះជាម្ចាស់

ចាប់ផ្តើមទុកចិត្តលើព្រះជាម្ចាស់ និយាយប្រៀបដូចជាមនុស្សម្នាក់ចាប់ផ្តើមដើរទៅរកព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទុកចិត្តលើព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយ​ប្រព្រឹត្ត​អំពើ​ដែលសមនឹងការ​កែ​ប្រែ​ចិត្ត​មែន

«ការប្រែចិត្ត» ជានាមអរូប អាចនិយាយជាកិរិយាសព្ទក៏បាន «ប្រែចិត្ត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចាប់ផ្តើមធ្វើអ្វីល្អ ដើម្បីបង្ហាញថាពួកគេពិតជាប្រែចិត្តមែន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ជនជាតិយូដា

ពាក្យនេះ មិនសំដៅលើជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិយូដាខ្លះ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)