km_tn/act/26/12.md

3.0 KiB

ប្រយោគភ្ជាប់

អំឡុងពេលទូលទៅព្រះបាទអគ្រីប៉ា លោកប៉ូលបានទូលពីការដែលលោកបានទូលទៅព្រះជាអម្ចាស់។

អំឡុងពេល​ទូលបង្គំធ្វើការនេះ

លោកប៉ូលប្រើឃ្លានេះ ដើម្បីសម្គាល់ថាលោកបានប្តូរទៅរកការការពារខ្លួនរបស់លោកវិញ។ លោកទូលអំពីការដែលលោកបានឃើញព្រះយេស៊ូ ហើយបានត្រឡប់ទៅជាសិស្សរបស់ព្រះអង្គ។

អំឡុងពេល

ពាក្យនេះ ប្រើដើម្បីសម្គាល់ពីព្រឹត្តការណ៍ពីរ ដេលបានកើតឡើងក្នុងពេលតែមួយ។ នៅក្នុងករណីនេះ លោកប៉ូលបានធ្វើដំណើរទៅក្រុងដាម៉ាស ក្នុងពេលដែលលោកបៀតបៀនគ្រិស្តបរិស័ទ។

បានទទួល​សិទ្ធិអំណាច និងសេចក្តីបង្គាប់

លោកប៉ូលមានសំបុត្រពីពួកអ្នកដឹកនាំយូដា បានប្រគល់អំណាចឲ្យបៀតបៀនពួកអ្នកជឿជនជាតិយូដា។

ទូលបង្គំ​បាន​ឮ​សម្លេងមួយ​ពោល​មក​​ទូលបង្គំ

ពាក្យ «សម្លេង» តំណាងឲ្យមនុស្សម្នាក់កំពុងនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំបានឮសម្លេងមនុស្សម្នាក់និយាយមកកាន់ទូលបង្គំ និយាយថា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

វាពិបាកសម្រាប់អ្នក​ក្នុងការទាត់​ជន្លួញ​ដូច្នេះ

ដ្បិត លោកប៉ូលបានបដិសេធព្រះយេស៊ូ ហើយទៅបៀតបៀនដល់ពួកអ្នកជឿ បៀបដូចជាលោកទៅនឹងសត្វគោ ហើយយកខ្លួនទៅទល់នឹងជន្លួញដ៏មុតដែលគេប្រើដើម្បីចាក់សត្វ។ មានន័យថា លោកប៉ូលធ្វើទុក្ខដល់ខ្លួនឯងទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកធ្វើទុកដល់ខ្លួនឯងទេ ដូចជាគោទាត់ជន្លួញដូច្នោះដែរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)