km_tn/act/26/06.md

5.1 KiB

ព័ត៌មានទូទៅ

ពាក្យ «លោក» ជាពហុវចនៈនិងសំដៅទៅលើមនុស្សដែលកំពុងស្តាប់លោកប៉ូល។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ឥឡូវ​នេះ

ពាក្យនេះ ដើម្បីគម្គាល់ពីការផ្លាស់ប្តូរពីការពិភាក្សារឿងពីអតីតរបស់លោកប៉ូល មកនិយាយជាមួយនឹងរឿងបច្ចុប្បន្នម្តង។

ទូលបង្គំ​ឈរនៅទីនេះ ដើម្បីឲ្យគេកាត់ក្តី

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំនៅទីនេះ ជាកន្លែងដែលគេយកទូលបង្គំមកកាត់ក្តី» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទូលបង្គំចង់បានសេចក្តីសន្យាដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង

ឃ្លានេះ និយាយពីសេចក្តីសន្យា ប្រៀបដូចជាអ្វីមួយដែលពួកគេស្វែងរក និងចង់ឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទូលបង្គំរង់ចាំដោយសង្ឃឹមចំពោះព្រះជាម្ចាស់ឲ្យព្រះអង្គធ្វើអ្វីដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងថាព្រះអង្គនឹងធ្វើ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត នេះគឺជាសេចក្តីសង្ឃឹមរបស់កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង នឹងបានទទួល

ឃ្លា «កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង» តំណាងឲ្យប្រជាជននៅក្នុងកុលសម្ពន្ធទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះក៏ជាអ្វីដែលបងប្អូនជនជាតិយូដានៅក្នុងកុលសម្ពន្ធទាំងដប់ពីរដែលកំពុងរង់ចាំ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សេចក្តីសន្យាជាសេចក្តីសង្ឃឹម...នឹងបានទទួល

ឃ្លានេះនិយាយពីសេចក្តីសន្យា ដែលដូចជាវត្ថមួយដេលអាចទទួលបាន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ថ្វាយបង្គំព្រះជាម្ចាស់ទាំង​យប់ទាំង​ថ្ងៃ

ពាក្យ «ទាំងយប់» និង «ថ្ងៃ» មានន័យថាពួកគេ «ថ្វាយបង្គំព្រះជាម្ចាស់រហូត»។ (សូមមើលៈ rc://*/ta/man/translate/figs-merism)

ជន​ជាតិ​យូដា

ឃ្លានេះ មិនមានន័យថាជនជាតិយូដាទាំងអស់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ហេតុអ្វីបាន​ជា​អស់​លោក​គិត​ថា ការដែលព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ឲ្យ​រស់​ឡើង​វិញ គឺជា​ការដែល​មិន​គួរ​ឲ្យជឿ​ដូច្នេះ?

លោកប៉ូលប្រើសំណួរមួយដើម្បីសួរជនជាតិយូដាដែលមានវត្តមាននៅទីនេះ។ ពួកគេជឿព្រះម្ចាស់ថា ប្រោសមនុស្សឲ្យរស់ឡើងវិញ ប៉ុន្តែ មិនបានមិនជឿថា ព្រះជាម្ចាស់អាចប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញទេ។ នេះគឺជាឃ្លាដែលអាចបញ្ជាក់នៅក្នុងប្រយោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនជឿទេឬថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)