km_tn/act/26/01.md

3.7 KiB

ប្រយោគភ្ជាប់

ឯកឧត្តមភេស្ទុសបាននាំលោកប៉ូលមកចំពោះព្រះបាទអគ្រីប៉ា។ នៅក្នុខខ ២ លោកប៉ូលបានការពារខ្លួនរបស់លោកចំពោះព្រះបាទអគ្រីប៉ា។

ព្រះបាទអគ្រីប៉ា

ព្រះបាទអគ្រីប៉ា​បច្ចុប្បន្នសោយរាជ្យនៅប៉ាលីស្ទីន ទ្រង់បានសោយរាជ្យលើទឹកដីមួយចំនួន។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនៅក្នុងជមពូក ២៥:១៣។

លោក​ប៉ូល​លើក​ដៃ​ឡើង

«បានលើកដៃធ្វើសញ្ញាទៅរកបណ្តាជន ដើម្បីទាញចំណាប់អារម្មណ៍របស់ពួកគេ»

មាន​ប្រសាសន៍​ការពារខ្លួន

«ការពារខ្លួន» ជានាមអរូប អាចនិយាយជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាប់ផ្តើមការពារខ្លួនលោកទាស់នឹងអ្នកដែលចោទប្រកាន់លោក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ទូលបង្គំ​មាន​រីករាយណាស់

លោកប៉ូលរីករាយ ដោយសារលោកអាចឈរនៅចំពោះព្រះបាទអគ្រីប៉ា ដើម្បីមានឱកាសប្រកាសដំណឹងល្អ។

អាច​ឆ្លើយ​ការពារ​ខ្លួន

ឃ្លានេះ មានន័យថា លោកពណ៌នាពីស្ថានភាពរបស់គាត់ ដើម្បីឲ្យអស់អ្នកដែលនៅក្នុងតុលាការអាចពិភាក្សា និងសម្រេចចិត្តពីរឿងក្តីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីការពារខ្លួនរបស់ទូលបង្គំ»

ចំពោះសេចក្តីទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ

«ការចោទប្រកាន់» គឺជានាមអរូប អាចនិយាយជាកិរិយាសព្ទ «ចោទប្រកាន់»​។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាស់នឹងពួកយូដាទាំងអស់ដែលចោទប្រកាន់នឹងទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពួកយូដា

ពាក្យនេះមានន័យថាពួកយូដាទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

បញ្ហាផ្សេងៗ​

អ្នកអាចបញ្ជាក់ថាបញ្ហាប្រភេទណា មានន័យយ៉ាងដូចម្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «និងសំណួរទាក់ទងនឹងបញ្ហាសាសនា។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)