km_tn/act/25/23.md

2.8 KiB

ប្រយោគភ្ជាប់

លោកភេស្ទុសបានផ្តល់ព័ត៌មានអំពីរឿងក្តីលោកប៉ូលថ្វាយព្រះបាទអគ្រីប៉ា។

ព័ត៌មានទូទៅ

ទ្រង់គ្រប់គ្រងតែពីរបីតំបន់ប៉ុណ្ណោះ ព្រះបាទអគ្រីប៉ាសោយរាជនៅស្រុកប៉ាលីស្ទីន។ ម្ចាស់ក្សត្រីយ៍បេរេនីជាប្អូនស្រីរបស់ទ្រង់។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនេះនៅក្នុងជំពូក ២៥:១៣។

កម្មវិធី​យ៉ាង​អធិកអធម

«ធ្វើកម្មវិធីយ៉ាងអធិកអធមដើម្បីថ្វាយកិតិ្តយសដល់ពួកគេ»

សាល

នេះគឺជាបន្ទប់យ៉ាងធំ ជាកន្លែងដែលមនុស្សប្រមូលផ្តុំធ្វើពិធី និងជំនុំជម្រះក្តី និងព្រឹត្តការណ៍ផ្សេងៗ។

គេក៏​នាំ​លោក​ប៉ូល​មក​ឯពួកគេ

ឃ្លានេះនិយាយជាប្រយោគសកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួកទាហានបាននាំលោកប៉ូលមកចំពោះពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជា​អ្នក​ដែល​ជន​ជាតិ​យូដា​គ្រប់រូប

នេះគឺជាការនិយាយបំផ្លើស ប្រើដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាជាច្រើន» ឬ «ពួកអ្នកដឹកនាំជនជាតិយូដា» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ពួកគេបានស្រែក​មកខ្ញុំថា

«ពួកគេបានស្រែក​មកខ្ញុំ»

គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ

ឃ្លានេះនិយាយក្នុងភាពអវិជមានដើម្បីបញ្ជាក់ពីភាពវិជ្ជាមានវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់គួរតែស្លាប់ភា្លាម» (សូមមើលៈ rc://*/ta/man/translate/figs-litotes)