km_tn/act/25/04.md

2.4 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ សំដៅលើលោកភេស្ទុស និងជនជាតិរ៉ូមដែលធ្វើដំណើរជាមួយលោក។ (សូមមើល: rc://*/ta/man/translate/figs-exclusive)

ប៉ុន្តែ លោក​ភេស្ទុស​បានឆ្លើយ​ថា លោក​ប៉ូល​ជាអ្នកទោសនៅ​ក្រុង​សេសារា​ចំណែកខ្លួន​លោក​ផ្ទាល់ ​នឹងត្រូវ​ត្រឡប់​ទៅទីនោះវិញឆាប់ៗនេះហើយ

ឃ្លានេះគឺនិយាយដកស្រង់ទាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ លោកភេស្ទុសមានប្រសាសន៍ថា៖ «លោកប៉ូលជាអ្នកទោសនៅក្នុងក្រុងសេសារា ហើយខ្ញុំនឹងត្រឡប់ទៅទីនោះវិញជាប្រញាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-quotations)

ដូច្នេះ លោក​មាន​ប្រសាសន៍​ថា៖ «អស់អ្នកដែលអាច សូមអញ្ជើញ​ទៅទីនោះ​ជា​មួយយើង

ឃ្លា «លោកមានប្រសាសន៍» អាចនិយាយនៅដើមប្រយោគក៏បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មកលោកមានប្រសាសន៍ថា៖ «ដូច្នេះ អស់អ្នកដែលអាចចុះទៅក្រុងសេសារា ចូរទៅទីនោះជាមួយយើង» (សូមមើលៈ rc://*/ta/man/translate/writing-quotations)

បើ​បុរស​នោះ​មាន​កំហុស​អ្វី

«ប្រសិនបើ លោកប៉ូលបានធ្វើអ្វីខុស»

អ្នករាល់គ្នា​ចោទ​ប្រកាន់​គាត់​ទៅ

«អ្នករាល់គ្នាអាចចោទប្រកាន់លោកតាមច្បាប់» ឬ «អ្នកអាចប្តឹងទាស់នឹងលោកបាន»