km_tn/act/25/01.md

3.6 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តធ្វើជាអ្នកទោសនៅក្នុងក្រុងសេសារា។

ព័ត៌មានទូទៅ

លោកភេស្ទុសក្លាយជាទេសាភិបាលនៅក្រុងសេសារា។ សូមមើលពីរបៀបនៃការបកប្រែឈ្មោះនៅក្នុងជំពូក ២៤:២៦។

៌ឥឡូវនេះ

ពាក្យនេះ ដើម្បីសម្គាល់ពីការចាប់ផ្តើមព្រឹត្តការណ៍ថ្មីនៅក្នុងសាច់រឿង។

លោក​ភេស្ទុសចូលមក​ដល់​ស្រុក​នោះ

អាចមានន័យពីរ។ ទី១) លោកផេស្ទុសមកដល់កន្លែងនោះដើម្បីគ្រប់គ្រង (UDB)។ ទី២) លោកភេស្ទុសបានមកដល់តំបន់នោះ។​

លោកបាន​ចេញ​ពី​ក្រុង​សេសារាឡើង​ទៅ​ក្រុង​យេរូសាឡិម

ឃ្លា «ឡើងទៅ» ប្រើនៅទីនេះ ដោយសារក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។

​ពួក​អ្នក​ធំ​របស់​ជន​ជាតិ​យូដា​បានទៅ​ប្ដឹង​ពី​លោក​ប៉ូលជាមួយលោកភេស្ទុស

ឃ្លានេះ និយាយពីការប្តឹង និយាយដូចជាមនុស្សម្នាក់នាំមនុស្សម្នាក់ទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកធំរបស់ជនជាតិយូដា បានប្តឹងលោកប៉ូលជាមួយនឹងលោកភេស៊្ទុស»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួក​គេ​បាន​ទទូចលោកភេស្ទុស

«ពួកគេអង្វរលោកភេស្ទុស»

​សុំ​ឲ្យ​លោក​មេត្តា​អនុគ្រោះ​បញ្ជូន​លោក​ប៉ូល...​ព្រោះ​ពួក​គេ​បាន​ផ្សំគំនិតគ្នា ​ស្ទាក់ចាំ​សម្លាប់​លោក​តាម​ផ្លូវ

«សូមលោកភេស្ទុសឲ្យហៅលោកប៉ូល...ដើម្បីពួកជនជាតិយូដាអាចសម្លាប់លោកប៉ូល»។

​សុំ​ឲ្យ​លោក​មេត្តា​អនុគ្រោះ​បញ្ជូន​លោក

ឃ្លានេះ មានន័យថាលោកភេលិចបង្គាប់ទាហានរបស់លោកឲ្យនាំលោកប៉ូលឡើងទៅក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឲ្យលោកបញ្ជាទាហានរបស់លោកឲ្យនាំលោកប៉ូល» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពួក​គេ​បាន​ផ្សំគំនិតគ្នា ​ស្ទាក់ចាំ​សម្លាប់​លោក​តាម​ផ្លូវ

ពួកគេនឹងស្ទាក់សម្លាប់លោកប៉ូលតាមផ្លូវ។​