km_tn/act/24/17.md

2.5 KiB

ឥឡូវនេះ

ពាក្យនេះ បង្ហាញពីការប្តូររឿងជម្លោះរបស់លោកប៉ូល។ នៅទីនេះ លោកប៉ូលបានពន្យល់ពីស្ថានភាពនៅក្នុងក្រុងយេរូសាឡិម ពេលជនជាតិយូដាខ្លះបានចាប់ខ្លួនលោក។

បន្ទាប់ពីបានចាកចេញច្រើនឆ្នាំ

«បន្ទាប់ពីបានចាកចេញពីក្រុងយេរូសាឡិមច្រើនឆ្នាំ»

ខ្ញុំបាទបានត្រឡប់មកជួយប្រជាជាតិខ្ញុំវិញ ហើយបាននាំយកប្រាក់ជាច្រើន

ពាក្យ «ខ្ញុំបានមក» អាចប្រែថា «ខ្ញុំបានទៅ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានទៅជួយបងប្អូនរបស់ខ្ញុំដោយនាំយកប្រាក់ជាអំណោយដល់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-go)

ខ្ញុំបាទធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ

«នៅក្នុងព្រះវិហារ បន្ទាប់ពីខ្ញុំបានបញ្ចប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធដល់ខ្ញុំខ្លួនឯងរួចហើយ»។

គ្មាន​ការ​ប្រជុំ​បណ្ដាជន ឬ​កើតចលាចល​ឡើយ

ឃ្លានេះអាចបំបែកជាប្រយោគពីរផ្សេងគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនបានជួបជុំបណ្តាជន ឬ ខ្ញុំព្យាយាមឲ្យមានការធ្វើកុប្បកម្មឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកអ្នកទាំងនោះ

«ជនជាតិយូដាមកពីអាស៊ី»

ប្រសិន​បើពួក​គេ​មាន​រឿងអ្វី​ទាស់​នឹង​ខ្ញុំ​បាទមែន

«ប្រសិនបើ ពួកគេគ្មានអ្វីនិយាយទេ»