km_tn/act/24/14.md

4.3 KiB

ខ្ញុំ​បាទ​ទទួលស្គាល់ចំពោះ​ឯកឧត្ដម​ថា

«ខ្ញុំ​បាទ​ទទួលស្គាល់ចំពោះ​ឯកឧត្ដម​» ឬ «ខ្ញុំសារភាពការនេះជាមួយឯកឧត្តម»

យោងទៅតាមមាគា៌

ឃ្លា «ផ្លូវ» គឺជាងារប្រើសម្រាប់គ្រិស្តបរិស័ទ នៅក្នុងសម័យរបស់លោកប៉ូល។

ពួកគេហៅថានិកាយខុសឆ្គង

នេះគឺជាក្រុមមនុស្សដែលក្នុងក្រុមតូច នៅក្នុងក្រុមធំ។ ​លោក​ទើទូ‌លុស​គិតថាគ្រិស្តបរិស័ទគឺជាក្រុមតូចមួយនៅក្នុងសាសនាយូដា។ សូមមើលពីរបៀបដែលអ្នកបកប្រែពាក្យ «និកាយ» នៅក្នុងជំពូក ២៤:៤។

ខ្ញុំ​បាទបានបម្រើព្រះជាម្ចាស់របស់បុព្វបុរសរបស់យើង

លោកប៉ូលប្រើឃ្លា «ដូចគ្នា» មានន័យថាលោកជាអ្នកជឿលើព្រះយេស៊ូ សម្រាប់ព្រះជាម្ចាស់ដូចជាជាមួយនឹងបុព្វបុរសរបស់យើងបានធ្វើដែរ។ លោកមិនមែនជាអ្នកដឹកនាំ «និកាយ» ឬ បង្រៀនអ្វីមួយថ្មីដែលផ្ទុយនឹងសាសនាបុរាណរបស់ពួកគេឡើយ។

ដូច​លោក​ទាំង​នេះ​ដែរ​

ពាក្យ «លោកទាំងនេះ» សំដៅលើជនជាតិយូដាដែលចោទប្រកាន់លោកប៉ូលនៅក្នុងតុលាការ។

ទាំង​មនុស្ស​ទុច្ចរិត​នឹង​រស់​ឡើង​វិញ

«ការរស់ឡើងវិញ» នេះគឺជានាមអរូប អាចនិយាយបានថាៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេរស់ឡើងវិញ»។ បើជាគុណនាមវិញ «ស្លាប់» អាចនិយាយថាៈ «អស់អ្នកដែលស្លាប់»។ នៅពេលព្រះជាម្ចាស់ប្រោសមនុស្សទាំងអស់ឲ្យរស់ឡើងវិញ ទាំងមនុស្សសុចរិត និងទុច្ចរិត» (សូមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-nominaladj]])

ទាំង​មនុស្ស​សុចរិត

«អស់អ្នកដែលបានធ្វើអ្វីដែលត្រឹមត្រូវ»

ទាំង​មនុស្ស​ទុច្ចរិត​នឹង​រស់​ឡើង​វិញ

«អស់អ្នកដែលបានប្រព្រឹត្តអ្វីដែលអាក្រក់»

ខ្ញុំ​បាទតែងតែខិត​ខំ​ជាខ្លាំង

«ខ្ញុំព្យាយាមអស់ពីសមត្ថភាព»

ដើម្បីឲ្យ​មាន​មនសិការស្អាតនៅ​ចំពោះ​

ពាក្យ «មនសិកាល្អ» សំដៅលើមនុស្សខាងក្នុង ជាសីលធម៌នៃការជ្រើសរើសរវាងត្រឹមត្រូវ និងខុសឆ្គង។ របៀបផ្សេងទៀតនៃការបកប្រែៈ «រកកន្លែងបន្ទោសមិនបាន» ឬ «ធ្វើអ្វីដែលត្រឹមត្រូវជានិច្ច»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នៅ​ចំពោះ​ព្រះជាម្ចាស់

«នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់»