km_tn/act/24/04.md

3.1 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង» សំដៅលើលោកអណាណាស ពួកចាស់ទុំ និងលោក​ទើទូលុស។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯកឧត្ដម​ច្រើនទេ

អាចមានន័យពីរយ៉ាង។ ទី១) «ដូច្នេះ ខ្ញុំនឹងមិនចំណាយពេលឯកឧត្តមច្រើនទេ (UDB)។ ទី២) ដូច្នេះ ខ្ញុំបាទមិនរំខានឯកឧត្តមច្រើនទេ»។

ខ្ញុំ​បាទ​គ្រាន់​សូមឲ្យ​ឯកឧត្ដមមេត្តា​ស្ដាប់​​ខ្ញុំសង្ខេបខ្លីៗតែប៉ុណ្ណោះ

«សូមមេត្តា​ស្ដាប់​​ខ្ញុំបាទនិយាយខ្លីៗ»

ជន​នេះ​ជា​មនុស្សចង្រៃ

ឃ្លានេះនិយាយពីលោកប៉ូល ប្រៀបដូចជាលោកជាមនុស្សដែលនាំគ្រោះកាចពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសនេះ ជាមនុស្សនាំឲ្យមានបញ្ហាកើតឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជន​ជាតិ​យូដា​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ទាំង​មូល

ពាក្យ «ទាំងមូល» នៅទីនេះ ប្រើដើម្បីបំផ្លើសការចោទប្រកាន់ទាស់នឹងលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានជនជាតិយូដាពេញទូទាំងពីភពលោកទាំងមូល» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

គាត់​ជា​មេ​ដឹក​នាំ​ម្នាក់នៅក្នុងនិកាយណាសារ៉ែត​

ឃ្លា «និកាយណាសារ៉ែត» ឈ្មោះមួយទៀតគឺគ្រិស្តបរិស័ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបាននាំក្រុមមនុស្សទាំងអស់ដែលហៅខ្លួនឯងថាជាអ្នកដើរតាមនិកាយណាសារ៉ែត» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

និកាយ

នេះគឺជាក្រុមដែលតូចជាពួកមនុស្សដែលនៅក្នុងក្រុមធំ។ លោក​ទើទូលុសគិតថាគ្រិស្តបរិស័ទគឺជាក្រុមតូចមួយនៅក្នុងសាសនាយូដា។