km_tn/act/24/01.md

4.3 KiB

ប្រយោគភ្ជាប់

លោកប៉ូលកាត់ក្តីនៅសេសារា។ ​ទើទូលុសគឺជាអ្នកប្តឹងនឹងលោកទេសាភិបាលភេលិច ទាស់នឹងលោកប៉ូល។

ព័ត៌មានទូទៅ

ពាក្យ «លោក»​ នៅទីនេះ សំដៅលើលោកទេសាភិបាលភេលិច។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ព័ត៌មានទូទៅ

ពាក្យ «យើង» សំដៅលើសញ្ជាតិដែលនៅក្រោមការគ្រប់គ្រងលោកភេលិច។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ប្រាំ​ថ្ងៃ​ក្រោយ​មក

«ប្រាំ​ថ្ងៃ​ បន្ទាប់ពីទាហានរ៉ូមយកលោកប៉ូទៅក្រុងសេសារា»

លោកអណាណាស

នេះគឺជាឈ្មោះរបស់បុរសម្នាក់។ នេះមិនមែនជាលោកអណាណាសនៅក្នុងជំពូក ៥:១ ឬ លោកអណាណាស នៅក្នុងជំពូក ៩:១០ ទេ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២៣:១។ (សូមមើលៈ rc://*/ta/man/translate/translate-names)

​មេធាវី​ម្នាក់

«ជាមេធាវី»។ ​លោក​ទើទូលុសគឺជាអ្នកជំនាញច្បាប់នៅក្នុងក្រុងរ៉ូម ដែលមកប្តឹងលោកប៉ូលឡើងតុលាការ។

​លោក​ទើទូលុស

គឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)

បានទៅដល់ទីនោះ

«បានទៅដល់សេសារា កន្លែងដែលលោកប៉ូលនៅ»

ឈរនៅចំពោះលោកទេសាភិបាល

«នៅចំពោះវត្តមានរបស់លោកទេសាភិបាល ដែលជំនុំជម្រះនៅក្នុងតុលាការ»

បាន​ចោទ​ប្រកាន់​លោក

«បាន​ចោទ​ប្រកាន់​លោកពីការធ្វើខុសច្បាប់» ដល់លោកទេសាភិបាល។

យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត

ពាក្យ «យើង» នៅទីនេះ សំដៅលើប្រជាជានដែលនៅក្រោកការគ្រប់គ្រងរបស់លោកភេលិច។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើង ជាប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់លោក យើងខ្ញុំរស់នៅដោយសុខសាន្តណាស់» (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ដោយសារ​តែ​ឯកឧត្ដមមានចក្ខុវិស័យ នាំ​ការ​កែ​ទម្រង់​ដល់​ប្រជាជាតិ​របស់យើងខ្ញុំ

«ដោយសារគម្រោងការរបស់លោក មានការអភិវឌ្ឍប្រជាជនយើងខ្ញុំជាខ្លាំង»។

ឯក‌ឧត្ដម​ភេលិចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

«ឯក‌ឧត្ដម​ភេលិចស័ក្តិសមនឹងទទួលការគោរពដ៏ខ្ពស់បំផុត» ឯក‌ឧត្ដម​ភេលិចជាទេសាភិបាលជនជាតិរ៉ូម ដែលគ្រប់គ្រងនៅក្នុងតំបន់នោះទាំងមូល។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងឃ្លាដែលប្រហាក់ប្រែនៅក្នុងជំពូក ២៣:២៥។