km_tn/act/22/22.md

3.4 KiB

ព័ត៌មានទូទៅ

ពាក្យ «លោក»​ នៅទីនេះ និងពាក្យ «លោក» លើកទីមួយ និងទីពីរ សំដៅលើលោកប៉ូល។ ពាក្យ «លោក»​និង «លោក» ចុងក្រោយសំដៅលើមេបញ្ជាការ។​

សូម​កម្ចាត់​មនុស្ស​បែប​នេះ​ចេញពីផែនដីចោល​ទៅ

ឃ្លា «ចេញពីផែនដី» បន្ថែមមកដើម្បីបញ្ជាក់ទៅនឹងពាក្យ «កម្ចាត់មនុស្សបែបនេះចោលទៅ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្លាប់គាត់ចោលទៅ»

កាលដែលពួកគេកំពុងតែ

«កាលដែលពួកគេកំពុងតែ» (UDB)។ ឃ្លា «កាលពួកគេកំពុងតែ» ប្រើនៅទីនេះ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ពីរ ដែលបានកើតឡើងនៅក្នុងពេលតែមួយ។

​បោះ​អាវ​របស់​ពួកគេ និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផងនោះ

នៅក្នុងសកម្មភាពទាំងនេះបង្ហាញថា ជនជាតិយូដានៅទីនោះបានតវ៉ា ដោយសារពួកគេមានអារម្មណ៍ថាលោកប៉ូលនិយាយទាស់នឹងព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

មេបញ្ជាការ

មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។

បានបញ្ជាគេ​ឲ្យនាំ​លោក​ប៉ូល​

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ទាហានរបស់លោកឲ្យទៅនាំលោកប៉ូល»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បន្ទាយ

បន្ទាយនេះ នៅជាប់ទីលានខាងក្រៅព្រះវិហារ។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២១:៣៤។

លោកបានបញ្ជា​ឲ្យគេ​វាយ​សួរ​ចម្លើយ

មេបញ្ជាការបានឲ្យគេធ្វើទារុណកម្មលោកប៉ូលដោយវាយលោក ដើម្បីឲ្យលោកប្រាប់ពីការពិត។ ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានបង្គាប់ទាហានរបស់លោកឲ្យវាយលោកប៉ូលដើម្បីបង្ខំលោកឲ្យប្រាប់សេចក្តីពិត» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])