km_tn/act/22/14.md

4.2 KiB

ប្រយោគភ្ជាប់

លោកប៉ូលបានបញ្ចប់ប្រាប់ពីអ្វីដែលបានកើតឡើងជាមួយលោកនៅក្រុងដាម៉ាស។ លោកបានដកស្រង់អ្វីដែលលោកអណាណាសនិយាយជាមួយគាត់។ នេះគឺជាចំណែកមួយនៃសុន្ទរ‌កថារបស់លោកទៅកាន់បណ្តាជននៅក្នុងក្រុងយេរូសាឡិម។

ព័ត៌មានទូទៅ

ពាក្យ «លោក» សំដៅលើ លោកអណាណាស។ (សូមមើលៈ ២២:១២)

ព្រះហឫទ័យ​របស់​ព្រះអង្គ

«អ្វីដែលព្រះជាម្ចាស់មានផែនការ ហើយនឹងធ្វើឲ្យកើតឡើង»

​បាន​ឮ​ព្រះបន្ទូលដែលចេញពីព្រះឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់​

ទាំង «សម្លេង» និង «មាត់» សំដៅលើនរណាម្នាក់និយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តាប់ព្រះអង្គមានបន្ទូលមកកាន់លោកដោយផ្ទាល់ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពោះមុខ​មនុស្ស​ទាំង​អស់

«មនុស្ស» មានន័យថា មនុស្សទាំងអស់មិនថាប្រុស ឬស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះមនុស្សគ្រប់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-gendernotations)។​

ឥឡូវនេះ

ពាក្យ «ឥឡូវនេះ» មិនមែនមានន័យថា «នៅពេលនេះទេ» ប៉ុន្តែ វាត្រូវបានប្រើដើម្បីទាញចំណាប់អារម្មណ៍ទៅកាត់ចំណុចសំខាន់ដែលនឹងមកដល់។

តើ​បង​នៅចាំ​ដល់​កាល​ណា​ទៀត?

នេះជាសំណួរដែលបានសួរទៅលោកប៉ូល ដើម្បីឲ្យទទួលពិធីជ្រមុជទឹក។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំចាំអី» ឬ «កុំពន្យាអី» (UDB) (សូមមើល: rc://*/ta/man/translate/figs-rquestion)

ទទួល​ពិធី​ជ្រមុជ​ទឹក

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យខ្ញុំធ្វើពិធីជ្រមុជទឹកឲ្យបង» ឬ «ចូរទទួលពិធីជ្រមុជទឹក» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

លាងបាបរបស់បងចេញ

ប្រៀបដូចជាលាងសម្អាតដីពីនរណាម្នាក់ អំពាវនាវរកព្រះនាមព្រះយេស៊ូដើម្បីឲ្យព្រះអង្គអត់ទោស និងសម្អាតបាបដែលនៅខាងក្នុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមអត់ទោសបាបសម្រាប់បាបរបស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រមទាំងអំពាវនាវរកព្រះនាមទ្រង់ផង

ពាក្យ «ព្រះនាម» សំដៅលើព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពាវនាវរកព្រះអម្ចាស់» ឬ «ទុកចិត្តលើព្រះអម្ចាស់»។