km_tn/act/22/03.md

6.3 KiB

ប៉ុន្តែ ខ្ញុំ​បាន​មកទទួលការអបរំនៅក្នុងទីក្រុងនេះ អង្គុយរៀនជាមួយលោកកាម៉ាលាល

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ខ្ញុំជាសិស្សរបស់រ៉ាប៊ីកាម៉ាលាស នៅក្នុងក្រុងយេរូសាឡិមនេះ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អង្គុយរៀនជាមួយលោកកាម៉ាលាល

ពាក្យ «ជើង» តំណាងឲ្យកន្លែងដែលសិស្សម្នាក់ អង្គុយក្នុងពេលដែលពួកគេរៀនពីគ្រូម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីលោកកាម៉ាលាល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

លោកកាម៉ាលាល

លោកកាម៉ាលាលគឺជាគ្រូក្រឹត្យវិន័យរបស់ជនជាតិយូដាដែលមានមុខមាត់បំផុត។ សូមមើលពីរបៀបដែលអ្នកបកប្រែឈ្មោះនេះនៅក្នុងជំពូក ៥:៣៣។

ខ្ញុំ​បាន​ទទួល​ការ​​យ៉ាង​តឹងរ៉ឹង​អំពី​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានបង្រៀនដល់ខ្ញុំ ពីរបៀបនៃការប្រព្រឹត្តតាមច្បាប់របស់បុព្វបុរសរបស់យើងយ៉ាងយកចិត្តទុកដាក់» ឬ «ខ្ញុំបានទទួលការណែនាំឲ្យដើរតាមច្បាប់របស់បុព្វបុរសរបស់យើងយ៉ាងល្អិតល្អន់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អំពី​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង

នេះគឺជារបៀបមួយទៀត «នៃការក្រឹត្យវិន័យរបស់លោកម៉ូសេ»។

ខ្ញុំ​បាន​ខ្នះខ្នែង​ចំពោះព្រះជាម្ចាស់

«ខ្ញុំបានឧទ្ទិសខ្លួនទាំងស្រុងក្នុងការស្តាប់បង្គាប់ព្រះជាម្ចាស់» ឬ «ខ្ញុំមានចិត្តឆេះឆួលចំពោះកិច្ចការបម្រើរបស់ខ្ញុំចំពោះព្រះជាម្ចាស់»។

ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ

«ដូច​គ្នាជាមួយបង​ប្អូន​ទាំង​អស់​គ្នា ​នៅ​ថ្ងៃ​នេះ​ដែរ» លោកប៉ូលបានប្រៀបខ្លួនរបស់លោកជាមួយបណ្តាជន។

តាម​ផ្លូវនេះ

នេះគឺជាពាក្យដែលប្រើសំដៅលើគ្រិស្តបរិស័ទ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «តាម​ផ្លូវនេះ» នៅក្នុងជំពូក ៩:១។

ដល់​សម្លាប់​ពួក​គេ

ពាក្យ «ស្លាប់» អាចប្រែជាកិរិយាសព្ទ «ស្លាប់» ឬ «សម្លាប់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំបានស្វែងរកវិធីដើម្បីសម្លាប់ពួកគេ» (UDB) ឬ «ហើយខ្ញុំ ក៏ធ្លាប់ធ្វើឲ្យពួកគេស្លាប់ដែរ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ចាប់​យកពួកគេទៅដាក់គុក

«ចាប់ពួកគេដាក់គុក» ឬ ដាក់ពួកគេទៅក្នុងគុក»។

ធ្វើជា​សាក្សីបាន​

«អាចប្រាប់បាន» ឬ «បញ្ជាក់បាន» ឬ «ធ្វើបន្ទាល់បាន»

ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ

«មហាបូជាចារ្យ និងពួកចាស់ទុំបានប្រគល់សំបុត្រដល់ខ្ញុំ»

ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស

ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើ «បងប្អូនជនជាតិយូដា»។

ខ្ញុំបាន​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួកគេយក​មក​​ក្រុង​យេរូសាឡិម

«ពួកគេបានបង្គាប់ដល់ខ្ញុំ ឲ្យចាប់ចងអស់អ្នកដែលដើរតាមផ្លូវនេះ ហើយបញ្ជូលពួកគេប្រឡប់ទៅក្រុងយេរូសាឡិមវិញ»។

ដើម្បីដាក់ទោស

ឃ្លានេះអាចនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីចាប់ពួកគេឲ្យទទួលទោស» ឬ «ដើម្បីជនជាតិយូដាដែលមានសិទ្ធិអំណាចដាក់ទោសពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)