km_tn/act/21/32.md

2.2 KiB

ព័ត៌មានទូទៅ

ពាក្យ «លោក» និងពាក្យ «គាត់» សំដៅលើនាយទាហានរបស់អ្នកយាមដែលនិយាយនៅក្នុងជំពូក ២១:៣០។

រត់​ចុះ

ពីបន្ទាយ មានកាំជណ្តើរចុះមកក្នុងតុលាការ។

មេ​បញ្ជា​ការ​

មន្រ្តីយោធារបស់រ៉ូម ឬ មេទាហានលើទាហាន ៦០០នាក់។

បាន​ចាប់​លោកប៉ូល

«បានចាប់លោកប៉ូល» ឬ «គេចាប់ខ្លួនលោកប៉ូល»

បញ្ជាឲ្យ​គេដាក់​ច្រវាក់​ពីរ​ថែមទៀតផង

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្គាប់ទាហានឲ្យចាប់ចងគាត់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ច្រវាក់​ពីរ​

ឃ្លានេះមានន័យថា ពួកគេបានចងលោកប៉ូលដោយទាហានពីរនាក់របស់រ៉ូម ម្នាក់ម្ខាង។​

លោកបាន​សួរ​ថា លោក​ជា​នរណា ហើយលោកបាន​ធ្វើ​អ្វីខ្លះ

ឃ្លានេះនិយាយដូចជាការដកស្រង់ដោយផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកបានសួរថាៈ «តើបុរសនេះជានរណា? តើគាត់បានធ្វើអ្វីខ្លះ?» (សូមមើលៈ rc://*/ta/man/translate/figs-quotations)

លោកបាន​សួរ​ថា លោក​ជា​នរណា

លោកមេបញ្ជាការនិយាយទៅកាន់បណ្តាជន មិនមែនទៅកាន់លោកប៉ូល។