km_tn/act/21/27.md

3.7 KiB

ប្រយោគភ្ជាប់

នេះគឺជាចាប់ផ្តើមការចាប់ខ្លួនលោកប៉ូល។

ព័ត៌មានទូទៅ

ខ ២៩ ផ្តល់ប្រវត្តិអំពីជនជាតិយូដាពីស្រុកអេស៊ី។

លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​

នេះគឺជារយៈពេលនៃការជម្រះកាយឲ្យបរិសុទ្ធក្នុងរយៈពេលប្រាំពីរថ្ងៃ។

នៅ​ក្នុង​ព្រះវិហារ

លោកប៉ូលមិនបាននៅក្នុងព្រះវិហារ។ លោកនៅក្នុងទីធ្លាព្រះវិហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងទីធ្លាព្រះវិហារ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)។

បំបះបំបោរ​បណ្ដាជន​ទាំង​មូល

«បណ្តាលឲ្យមានមនុស្សជាច្រើនចាប់ផ្តើមបះបោរ»​

នាំ​គ្នា​ចាប់​លោក

ពាក្យ «នាំ​គ្នា​ចាប់​» មានន័យថា «ចាប់ខ្លួន» ឬ «ចាប់»។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុង ជំពូក ៥:១៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានចាប់លោកប៉ូល» (សូមមើល: rc://*/ta/man/translate/figs-idiom)

ប្រឆាំង​នឹង​ប្រជារាស្ត្រ​ ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ

«ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ»

គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ

មានតែប្រុសៗជនជាតិយូដាទេ ដែលអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណព្រះវិហារក្រុងយេរូសាឡិម។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

មក​ពី​គេ​បាន​ឃើញ​លោក...​ចូល​ក្នុង​ព្រះវិហារ​ដែរ

នេះគឺជាប្រវត្តិ។ លោកលូកាពន្យល់ពីហេតុផលដែលជនជាតិយូដាមកពីអាស៊ី គិតថាលោកប៉ូលបាននាំជនជាតិក្រិកចូលទៅក្នុងព្រះវិហារ។ (សូមមើលៈ rc://*/ta/man/translate/writing-background)

​លោក​ត្រូភីម

លោកគឺជាបុរសជនជាតិក្រិកម្នាក់ ដែលពួកគេចោទប្រកាន់លោកប៉ូល អំពីការដែលបាននាំមនុស្សចូលទៅក្នុងទីលានព្រះវិហារដែលមានតែជនជាតិយូដាទេដែលអាចចូលបាន។ សូមមើលពីរបៀបដែលអ្នកប្រែឈ្មោះនេះនៅក្នុងជំពូក ២០:៤។