km_tn/act/21/01.md

3.3 KiB

ប្រយោគភ្ជាប់

លោកលូកាជាអ្នកនិពន្ធ លោកប៉ូល និងអ្នករួមដំណើរជាមួយលោកបន្តដំណើរទៅមុខទៀត។

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ សំដៅលើអ្នកនិពន្ធ លោកលូកា លោកប៉ូល និងអ្នករួមដំណើរជាមួយលោកបន្តដំណើរជាមួយពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive|Exclusive "We")

យើងបានធ្វើដំណើរ​តម្រង់​ឆ្ពោះ​ទៅក្រុងកូស

«យើងបានធ្វើដំណើរ​តម្រង់​ឆ្ពោះ​ទៅក្រុងកូស» ឬ «យើងទៅទីក្រុងកូសត្រង់តែម្តង»

ក្រុងកូស

ក្រុងកូស នៅក្នុងកោះរបស់ក្រិក នៅខាងត្បូងឈូងសមុទ្រប៉ាតម៉ូស។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

ក្រុងកោះ​រ៉ូដូស

កោះ​រ៉ូដូសគឺជាកោះរបស់ក្រុងនៅក្នុងប្រទេសតួគីបច្ចុប្បន្ន ដែលស្ថិតតំបន់ឈូងសមុទ្រប៉ាតម៉ូស នៅភាគខាងត្បូងនៃកោះកូស និងភាគខាងជើងកោះក្រែត។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

​ក្រុង​ប៉ាតារ៉ា

​ក្រុង​ប៉ាតារ៉ាគឺជាទីក្រុងនៅភាគខាងត្បូងនៃឈូងសមុទ្ររបស់តួគីបច្ចុប្បន្ន នៅខាងត្បូងកោះប៉ាតម៉ូស នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

នៅពេលយើងឃើញ​សំពៅ​មួយ​ជិះឆ្លង​ទៅ​ស្រុក​ភេនីស

ពាក្យ «ជិះសំពៅឆ្លង» តំណាងឲ្យអ្នកសំពៅដែលជិះសំពៅជាមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលយើងឃើញសំពៅមួយ ជាមួយនឹងអ្នកសំពៅឆ្លងទៅស្រុកភេនីស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សំពៅ​នោះហើយ​ចេញដំណើរទៅទៀត

ពាក្យ «ឆ្លង» មិនមែនមានន័យថាភ្លាមៗនោះទេ ប៉ុន្តែ វាអាចឆ្លងក្នុងពេលឆាប់ៗទៅស្រុកភេនីស។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំពៅបន្តឆ្លងកាត់តាមសមុទ្រ» ឬ «សំពៅដែលអាចនឹងឆ្លងទៅ»