km_tn/act/20/36.md

1.7 KiB

ប្រយោគភ្ជាប់

លោកប៉ូលបានបញ្ចប់ពេលវេលារបស់គាត់ជាមួយពួកចាស់ទុំនៅក្នុងក្រុមជំនុំអេភេសូរ ដោយអធិស្ឋានជាមួយពួកគេ។

លោកបាន​លុត​ជង្គង់​ចុះ​ហើយបានអធិស្ឋាន

វាគឺជាទម្លាប់សាមញ្ញក្នុងការលុតជង្គង់ក្នុងពេលអធិស្ឋាន។ វាជាសញ្ញាដែលបង្ហាញពីការបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ឱបកលោកប៉ូល

«ឱបលោកយ៉ាងខ្លាំង» ឬ «ដាក់ដៃរបស់ពួកគេនៅជុំវិញលោក»

ថើប​លោក​

ថើបថ្ពាល់នរណាម្នាក់បង្ហាញពីភាពជាបងប្អូន ឬស្រឡាញ់ជាមិត្តសម្លាញ់ នៅក្នុងទម្លាប់របស់ពួកមជ្ឈិមបូព៌ា។​

គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ

ពាក្យ «មុខ» នៅទីនេះ តំណាងឲ្យរូបសាច់របស់លោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងលែងឃើញខ្ញុំនៅលើផែនដីនេះទៀត» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche|Synecdoche)