km_tn/act/20/28.md

5.1 KiB

ដូច្នេះ

ពាក្យនេះសម្គាល់ពីប្រយោគ ដែលបាននិយាយ ដោយអ្វីដែលបាននិយាយពីមុន។ នៅក្នុងករណីនេះ វាបានត្រឡប់ទៅរកអ្វីដែលលោកបានមានប្រសាសន៍កន្លងមកនៅក្នុងសុន្ទរ‌កថារបស់លោក អំពីការដែលលោកចាកចេញពីពួកគេ។

ចូរ​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​ឲ្យ​បង​ប្អូន ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែរក្សា​ហ្វូងចៀមនៅក្នុងក្រុមជំនុំរបស់​ព្រះជាម្ចាស់

នៅទីនេះ អ្នកជឿបៀបដូចជា «ហ្វូងចៀម»។ ព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់អ្នកដឹកនាំក្រុមជំនុំឲ្យមើលថែសហគមន៍អ្នកជឿដូចជាមើលថែហ្វូងចៀម ហើយការពារពួកគេពីឆ្កែចចក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្តាក់ក្រុមអ្នកជឿដល់បងប្អូន។ ចូរប្រាកដថា បងប្អូនមើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor|Metaphor)

ក្រុមជំនុំរបស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ទិញ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់

បានបង្ហូរ «ឈាម» របស់ព្រះគ្រិស្ត នៅទីនេះ ប្រៀបដូចជាការបង់ថ្លៃទៅព្រះជាម្ចាស់សម្រាប់បាបរបស់យើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគ្រិស្តបានសង្រ្គាះមនុស្សពីបាបរបស់ពួកគេដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor|Metaphor)

ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់

ពាក្យ «លោហិត» តំណាងឲ្យការសុគតរបស់ព្រះគ្រិស្ត។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នឹង​មាន​​ចចកដ៏សាហាវ​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ហើយ​វា​នឹង​មិនប្រណីដល់ហ្វូងចៀមឡើយ

រូបភាពរបស់មនុស្សដែលបង្រៀនគោលលទ្ធិខុសឆ្គង និងអ្នកដែលធ្វើទុក្ខដល់សហគមន៍របស់អ្នកជឿ គិតថាពួកគេជាពួកចចក ដែលស៊ីចៀមនៅក្នុងហ្វូង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានខ្មាំងសត្រូវជាច្រើននឹងមកក្នុងចំណោមអ្នករាល់ ហើយព្យាយាមធ្វើទុក្ខដល់សហគមន៍គ្រិស្តបរិស័ទ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

ដើម្បី​ទាក់ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាមពួក​គេ​ទៀត​ផង

គ្រូបង្រៀនខុសឆ្គងបញ្ចុះបញ្ចូលអ្នកជឿឲ្យចាប់ផ្តើមជឿលើសេចក្តីបង្រៀនខុសឆ្គងរបស់ពួកគេ និយាយដូចជាពួកគេនាំចៀមឲ្យវង្វេងពីហ្វូងចៀម ហើយដើរតាមព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីបញ្ចុះបញ្ចូលមនុស្សដែលជាសិស្សរបស់ព្រះគ្រិស្ត ឲ្យក្លាយជាសិស្សរបស់គេវិញ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។