km_tn/act/20/25.md

4.3 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តនិយាយទៅកាន់ពួកចាស់ទុំនៅក្រុងអេភេសូរ។ (សូមមើលៈ ២០:១៧)

ឥឡូវ​នេះ មើល៍​ ខ្ញុំ​ដឹង​ថា

«ហើយឥឡូវនេះ សូមយកចិត្តទុកដាក់ ព្រោះខ្ញុំដឹង»

ខ្ញុំ​ដឹង​ថា ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា

«ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា»

ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា ​ទាំង​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ

ពាក្យ «ព្រះរាជ្យ» តំណាងឲ្យការគ្រប់គ្រងជាស្តេច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានប្រកាសទៅដល់អស់អ្នកដែលខ្ញុំបង្រៀនពីព្រះបន្ទូលអំពីព្រះជាម្ចាស់សោយរាជ្យជាស្តេច» ឬ «ទៅអ្នកដែលខ្ញុំប្រកាសពីការដែលព្រះជាម្ចាស់បង្ហាញអង្គទ្រង់ជាស្តេច» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ

ពាក្យ «មុខ» នៅទីនេះ សំដៅលើវត្តមានរបស់លោកប៉ូលខាងរូបសាច់របស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងលែងឃើញខ្ញុំនៅលើផែនដីទៀតហើយ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche|Synecdoche)

ខ្ញុំជាមនុស្សគ្មាន​កំហុស​ពី​ឈាម​របស់នរណាម្នាក់ឡើយ

ពាក្យ «ឈាម» នៅទីនេះ តំណាងឲ្យមនុស្សម្នាក់ស្លាប់ ដែលនៅក្នុងករណីនេះ មិនស្លាប់ខាងរូបសាច់នេះទេ ប៉ុន្តែ ស្លាប់ខាងវិញ្ញាណនៅពេលព្រះជាម្ចាស់ប្រកាសពីកំហុសរបស់មនុស្សម្នាក់។ លោកប៉ូលបានប្រាប់ពួកគេពីសេចក្តីពិតរបស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនទទួលខុសត្រូវសម្រាប់នរណាឡើយ នៅពេលព្រះជាម្ចាស់ជំនុំជម្រះកំហុសនៃអំពើបាប ដោយសារពួកគេមិនបានទុកចិត្តលើព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

នរណាម្នាក់ឡើយ

នរណាម្នាក់ នៅទីនេះមានន័យថាទាំងប្រុសទាំងស្រី។ របៀបផ្សេងទៀតនៃការបកប្រែៈ «នរណាក៏ដោយ» (សូមមើលៈ rc://*/ta/man/translate/figs-gendernotations)

ដ្បិត​​ ខ្ញុំ​មិនបានលាក់លៀម​ក្នុងការប្រកាសដល់បងប្អូន

«ដ្បិត​​ ខ្ញុំ​មិននៅស្ងៀម ហើយមិនប្រាប់ដល់បងប្អូនឡើយ»។ ឃ្លានេះ និយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត ខ្ញុំបានប្រកាសយ៉ាងច្បាស់ហើយដល់បងប្អូន» (សូមមើលៈ rc://*/ta/man/translate/figs-litotes)