km_tn/act/20/22.md

4.1 KiB

ព័ត៌មានទូទៅ

ពាក្យ «ខ្ញុំ» សំដៅលើលោកប៉ូល។​

​ខ្ញុំនឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដោយព្រះវិញ្ញាណ​បាន​បណ្តាល ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំនៅ​ទី​នោះ​ទេ

ព្រះវិញ្ញាណដ៏វិសុទ្ធបានជំរុញលោកប៉ូលឲ្យធ្វើដំណើរទៅក្រុងយេរូសាឡិម និយាយប្រៀបដូចជាព្រះវិញ្ញាណចងកាត់ដូចជាទាសករ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណដ៏វិសុទ្ធ បានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដាស់តឿនដល់ខ្ញុំ

«ព្រះវិញ្ញាណដ៏វិសុទ្ធបានមានបន្ទូលដាស់តឿនដល់ខ្ញុំ»

ច្រវាក់ និងការឈឺចាប់រងចាំខ្ញុំ

«ច្រវាក់»​ សំដៅលើ លោកប៉ូលត្រូវបានចាប់ខ្លួន និងដាក់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេចាប់ខ្ញុំដាក់គុក ហើយធ្វើឲ្យខ្ញុំឈឺចាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ប្រសិនបើខ្ញុំបញ្ចប់ការប្រណាំង និងបញ្ចប់ព័ន្ធកិច្ច​ដែល​ខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ​

ឃ្លានេះ និយាយពី «ការរត់ប្រណាំង» និង «ព័ន្ធកិច្ច» របស់លោកប៉ូល។ ឃ្លានេះប្រសិនបើពួកគេជាវត្ថុដែលព្រះយេស៊ូប្រទាន ហើយលោកប៉ូលជាអ្នកទទួល។ «ការប្រណាំង» និង «ព័ន្ធកិច្ច» នៅទីនេះ មានន័យដូចគ្នា។ លោកប៉ូលនិយាយការនេះម្តងទៀតដើម្បីបញ្ជាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីឲ្យខ្ញុំអាចបំពេញការងារដែលព្រះអម្ចាស់យេស៊ូបានបង្គាប់ឲ្យខ្ញុំធ្វើ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-doublet]])

ខ្ញុំបញ្ចប់ការប្រណាំង

លោកប៉ូលនិយាយអំពីបញ្ចប់ការងារដែលព្រះយេស៊ូបង្គាប់លោកឲ្យធ្វើ របៀបដូចជាការរត់ប្រណាំង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor|Metaphor)

ដើម្បី​ឲ្យខ្ញុំ​ធ្វើបន្ទាល់អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់

«ដើម្បីប្រាប់មនុស្សពីដំណឹងល្អអំពីព្រះគុណរបស់ព្រះជម្ចាស់»។ នេះគឺជាព័ន្ធកិច្ចដែលលោកប៉ូលទទួលពីព្រះយេស៊ូ។