km_tn/act/19/26.md

4.0 KiB

ប្រយោគភ្ជាប់

លោកដេមទ្រាសបន្តនិយាយជាមួយពួកជាង។

សូមបង​ប្អូន​មកមើល ហើយស្តាប់ចុះ

«សូមបង​ប្អូន​មក ដើម្បីដឹង​ហើយយល់ថា»​

បង្វែរមនុស្សជាច្រើន

លោកប៉ូលបានបញ្ឍប់មនុស្សជាច្រើនពីការថ្វាយបង្គំរូបព្រះ បើនិយាយទៅ លោកប៉ូលបានបង្វែរមនុស្សឲ្យដើរតាមផ្លូវផ្សេង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានធ្វើឲ្យមនុស្សជាច្រើនឈប់លែងថ្វាយបង្គំរូបព្រះនៅតាមតំបន់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គាត់​ពោល​ថា គ្មាន​ព្រះ​ណាដែល​ធ្វើ​ដោយ​ដៃ​មនុស្សទេ

ពាក្យ «ដៃ» នៅទីនេះ អាចសំដៅលើមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមានប្រសាសន៍ថា គ្មានព្រះដែលបង្កើតដោយមនុស្សទេ»។ ឬ «លោកកំពុងនិយាយថា រូបព្រះដែលមនុស្សបានធ្វើមិនមែនជាព្រះពិតទេ» (សូមមើលៈ [[rc:///ta/man/translate/figs-ellipsis]] និង [[rc:///ta/man/translate/figs-synecdoche]])

មុខរបរបស់យើងគ្មានគេត្រូវការ

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សលែងចង់ទិញរូបព្រះពីយើងហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះវិហារ​នៃ​ព្រះនាង​ឌីអាន គ្មានតម្លៃទៀតផង

ឃា្លនេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​«មនុស្សនឹងគិតថាលែងមានប្រយោជន៍ក្នុងការទៅព្រះវិហារ ដើម្បីថ្វាយបង្គំព្រះនាងឌីអានទៀតហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះនាងនឹងបាត់ភាព មហិមា​របស់​ព្រះនាង

ភាពធំឧត្តមរបស់ព្រះនាងឌីអានកើតចេញពីការគិតរបស់មនុស្សតែប៉ុណ្ណោះ។

​អ្នក​ស្រុក​អាស៊ី និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ

ឃ្លានេះ និយាយបំផ្លើស ដើម្បីបង្ហាញពីប្រជាប្រិយ៍ភាពរបស់ព្រះនាងឌីអាន។ ពាក្យ «អាស៊ី» និងផែនដី» នៅទីនេះ សំដៅលើមនុស្សនៅក្នុងអាស៊ី និងពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «មានមនុស្សនៅអាស៊ីជាច្រើន និងអ្នកនៅកន្លែងផ្សេងទៀតនៃផែនដីថ្វាយបង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-hyperbole]]|Hyperbole និង [[rc:///ta/man/translate/figs-metonymy]])