km_tn/act/19/13.md

2.9 KiB

ព័ត៌មានទូទៅ

ឃ្លានេះចាប់ផ្តើមព្រឹត្តការមួយទៀតដែលបានកើតឡើងពេលលោកប៉ូលនៅក្រុងអេភេសូរ។ គឺទាក់ទងនឹងគ្រូដេញអារក្សរបស់សាសន៍យូដា។​

​គ្រូ​ដេញអារក្ស

មនុស្សដែលដេញវិញ្ញាណអាក្រក់ពីមនុស្ស ឬពីកន្លែងផ្សេងៗ។

អំពាវនាវរកព្រះនាមព្រះអម្ចាស់​យេស៊ូ ដើម្បីឲ្យពួកគេអាចមានអំណាច​

ទោះបីជាពួកគេមិនបានទទួលជឿព្រះយេស៊ូក្តី ពួកគេព្យាយាមប្រើព្រះនាមព្រះអង្គជាគ្រូមន្តអាគមរបស់ពួកគេម្នាក់។

អស់អ្នកដែលមានវិញ្ញាណអាក្រក់ចូល

«អស់អ្នកដែលនៅក្រោមការគ្រប់គ្រងរបស់វិញ្ញាណអាក្រក់»

ក្នុងព្រះនាមព្រះយេស៊ូដែល​លោក​ប៉ូល​ប្រកាស

«ព្រះយេស៊ូ» គឺជាឈ្មោះមួយដ៏សំខាន់នៅសម័យនោះ ដូច្នេះហើយពួកគ្រូដេញអាក្សចង់ឲ្យមនុស្សបានដឹងថា គេកំពុងតែនិយាយពីឈ្មោះនរណា។​

ក្នុងព្រះនាមព្រះយេស៊ូ

ឃ្លានេះ តំណាងឲ្យអំណាច និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ របៀបផ្សេងទៀតនៅក្នុងការបកប្រែៈ «ដោយសារអំណាច និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ» ឬ «ដោយសារអំណាចរបស់ព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ាដែល​ជាមហាបូជាចារ្យ​របស់​ជនជាតិ​យូដា​បាន​ធ្វើ​ការនេះ

នេះគឺប្រវត្តិអំពីពួកគ្រូដេញអារក្ស។ (សូមមើលៈ rc://*/ta/man/translate/writing-background)

​លោក​ស្កេវ៉ា

នេះគឺជាឈ្មោះរបស់មនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)