km_tn/act/18/22.md

2.6 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តដំណើរបេសកកម្មរបស់លោក។

ព័ត៌មានទូទៅ

​ស្រុក​ព្រីគាគឺជាខេត្តមួយនៅអាស៊ីដែលឥឡូវនេះជាប្រទេសទួរគី។ សូមមើលពីរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ២:៨។

ទៅ​ដល់​ក្រុង​សេសារា

«បានមកដល់ក្រុងសេសារា» ពាក្យ «មកដល់» ប្រើដើម្បីបង្ហាញថា លោកបានមកដល់ដោយសារសំពៅ។

លោក​បាន​ឡើង​ទៅ

លោកបានធ្វើដំណើរទៅទីក្រុងយេរូសាឡិម។ ឃ្លា «ឡើងទៅ» ដែលប្រើនៅទីនេះ គឺដោយសារទីក្រុងយេរូសាឡិមមានកម្ពស់ខ្ពស់ជាងក្រុងសេសារា។

សួរ​សុខ​ទុក្ខ​ក្រុមជំនុំនៅយេរូសាឡិម

ពាក្យ «ក្រុមជំនុំ» នៅទីនេះ សំដៅលើអ្នកជឿនៅក្នុងក្រុងយេរូសាឡិម» របៀបផ្សេងទៀតនៃការបកប្រែៈ «សួរសុខទុក្ខសមាជិកក្រុមជំនុំក្រុងយេរូសាឡិម» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បន្ទាប់មក​ ចុះ​ទៅ​

ឃ្លា «ចុះទៅ» ប្រើនៅទីនេះ ដោយសារក្រុងអន់ទីយ៉ូកមានកម្ពស់ទាបជាងក្រុងយេរូសាឡិម។​

លោក​ប៉ូលបាន​ចេញ​ដំណើរ

«លោកប៉ូលបានចេញទៅ» ឬ «លោកប៉ូលបានចាកចេញ»

បន្ទាប់​ពី​បាន​ស្នាក់​នៅទីនោះមួយរយៈមក

ឃ្លានេះនិយាយពី «ពេលវេលា» បៀបដូចជាមនុស្សម្នាក់ដែលចំណាយពេល។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពី ស្នាក់នៅទីនោះមួយរយៈ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)