km_tn/act/18/16.md

3.4 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើសាសន៍ដទៃនៅក្នុងតុលាការ។ ពួកគេបានប្រព្រឹត្តទាស់នឹងជនជាតិយូដាដែលបាននាំលោកប៉ូលមកកន្លែងជំនុំជម្រះ។ (សូមមើលៈ ១៨:១២)

លោក​កាលីយ៉ូ​បាន​ឲ្យពួក​គេ​ចេញ​ពីកន្លែង​កាត់​ក្ដី

«លោក​កាលីយ៉ូ​បាន​ឲ្យពួក​គេ​ចេញ​ពីកន្លែង​កាត់​ក្ដី»។ ពាក្យ «កន្លែងកាត់ក្តី» សំដៅលើកន្លែងដែលលោកកាលីយ៉ូអង្គសម្រេចក្តីនៅក្នុងតុលាការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកកាលីយ៉ូបានធ្វើឲ្យពួកគេចេញពីវត្តមាននៅក្នុងតុលាការ» ឬ «លោកកាលីយ៉ូបានធ្វើឲ្យពួកគេចេញពីតុលាការ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេទាំងអស់គ្នាបាន​ចាប់​

ឃ្លានេះអាចនិយាយបំផ្លើស ដើម្បីបញ្ជាក់ពីអារម្មណ៍ដ៏ខ្លាំងដែលមនុស្សមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនបានចាប់» ឬ «មានពួកគេជាច្រើនបានចាប់» (សូមមើលៈ rc://*/ta/man/translate/figs-hyperbole|Hyperbole)

ដូច្នេះ ពួកគេទាំងអស់គ្នាបាន​ចាប់​លោក​សូស្តែន ​ជា​អ្នក​ដឹកនាំនៅក្នុង​សាលា​ប្រជុំ ហើយបានមក​វាយគាត់​នៅ​មុខ​កន្លែង​កាត់​ក្ដី

អាចមានន័យពីរ ទី១) សាសន៍ដទៃបានវាយលោកសូស្តែននៅក្នុងតុលាការ នៅកន្លែងកាត់ក្តី ព្រោះលោកជាអ្នកដឹកនាំសាសន៍យូដា ឬ ទី២) អាចទៅរួចដែលលោកសូស្តែនជាអ្នកជឿលើព្រះគ្រិស្ត ដូច្នេះ ជនជាតិយូដាវាយគាត់នៅចំពោះមុខតុលាការ។

លោក​សូស្តែន ​ជា​អ្នក​ដឹកនាំនៅក្នុង​សាលា​ប្រជុំ

«លោកសូស្តែន» ជាអ្នកគ្រប់គ្រងលើសាលាប្រជុំនៅក្នុងក្រុងកូរិនថូស។​ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

វាយគាត់​

«វាយគាត់ជាច្រើនរំពាត់» ឬ «វាយជាច្រើនដៃ»