km_tn/act/18/09.md

2.9 KiB

កុំ​ខ្លាច​អី! ប៉ុន្តែ ចូរប្រកាស ហើយមិនត្រូវនៅស្ងៀម​ឡើយ

ព្រះអម្ចាស់បានប្រទានសេចក្តីបង្គាប់មួយតាមរបៀបពីរយ៉ាង ដើម្បីបញ្ជាក់ថា លោកប៉ូលត្រូវបន្តប្រកាស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនត្រូវភ័យខ្លាចឡើយ ផ្ទុយទៅវិញ អ្នកត្រូវបន្តនិយាយ ហើយមិនត្រូវស្ងាត់ឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-parallelism|Parallelism)

ចូរប្រកាស ហើយមិនត្រូវនៅស្ងៀម​ឡើយ

ព្រះអម្ចាស់បានប្រទានសេចក្តីបង្គាប់មួយតាមរបៀបពីរយ៉ាង ដើម្បីបង្គាប់យ៉ាងខ្លាំងដល់លោកប៉ូលឲ្យនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកត្រូវបន្តនិយាយ ហើយមិនត្រូវស្ងាត់ឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-doublet|Doublet)

ហើយមិនត្រូវនៅស្ងៀម​ឡើយ

ឃ្លានេះអាចនិយាយបញ្ជាក់នូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យលោកប៉ូលនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «និងមិនត្រូវឈប់ក្នុងការប្រកាសដំណឹងល្អឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដ្បិតយើងមាន​មនុស្ស​ជា​ច្រើន​នៅក្នុងទីក្រុងនេះ

«មាន​មនុស្ស​ជា​ច្រើន​នៅក្នុងទីក្រុងនេះ ដែលបានដាក់ជំនឿរបស់ពួកគេលើខ្ញុំ» ឬ «មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះ នឹងដាក់ជំនឿរបស់ពួកគេលើខ្ញុំ»

លោក​ប៉ូលរស់នៅទីនោះ​...បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅក្នុងចំណោមពួកគេ

ឃ្លានេះ រួមបញ្ចូលទាំងប្រសាសន៍ដែលមាននៅក្នុងសាច់រឿងនេះផងដែរ។ (សូមមើលៈ rc://*/ta/man/translate/writing-endofstory)