km_tn/act/17/32.md

2.6 KiB

ប្រយោគភ្ជាប់

នេះគឺជាផ្នែកចុងក្រោយនៃសាច់រឿងរបស់លោកប៉ូលនៅក្នុងក្រុងអាថែន។ (សូមមើលៈ rc://*/ta/man/translate/writing-endofstory)

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ សំដៅលើអ្នក​ក្រុង​អាថែន។ ពួកគេនិយាយទៅរកលោកប៉ូលដោយផ្ទាល់ ប៉ុន្តែ មិនបានរួមជាមួយលោកប៉ូលនៅក្នុងក្រុមរបស់ពួកគេឡើយ។ ប្រហែលជាពួកគេគ្រាន់តែគួរសម ហើយគិតថាពួកគេចង់ស្តាប់លោកប៉ូលម្តងទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive|Exclusive "យើង")

ឥឡូវ

ពាក្យនេះប្រើនៅទីនេះ ដើម្បីសម្គាល់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកាប្តូរពីការបង្រៀនរបស់លោកប៉ូលទៅពីព្រឹត្តកម្មរបស់ប្រជាជនអាថែនវិញ។

អ្នក​ក្រុង​អាថែន

អ្នកទាំងនេះ គឺមានវត្តមាននៅអារីយ៉ូស ស្តាប់លោកប៉ូល។​

មានអ្នក​ខ្លះ​ក៏​ចំអក​លោកប៉ូល

«មានអ្នក​ខ្លះសើចចំអកឲ្យ​លោកប៉ូល» ឬ «អ្នកខ្លះសើចដាក់លោកប៉ូល»។ ពួកគេមិនបានជឿថាមនុស្សម្នាក់ស្លាប់ហើយបន្ទាប់មករស់ឡើងវិញបានទេ។

លោក​ឌេវនីសនៅ​ទួល​អើរីយ៉ូស

លោក​ឌេវនីសគឺជាឈ្មោះរបស់បុរសម្នាក់។ ហើយទួលអើរីយ៉ូស​បង្ហាញថា ដេវនីសជាចៅក្រមនៅក្រុមប្រឹក្សារបស់អើរីយ៉ូស។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

ដាម៉ារីស

នេះគឺជាឈ្មោះរបស់មនុស្សស្រីម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)