km_tn/act/17/30.md

3.8 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ចប់សុន្ទរកថាទៅកាន់អ្នកទស្សនវិទូ នៅអ៊រីយ៉ូស ដែលលោកបានចាប់ផ្តើមនៅក្នុងជំពូក ១៧:២២

ព័ត៌មានទូទៅ

ពាក្យ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។

ដូច្នេះ

ពាក្យនេះ សម្គាល់អំពីប្រយោគដែលបាននិយាយហើយ ដោយសារអ្វីដែលលោកប៉ូលបានមានប្រសាសន៍កាលពីមុន។

ព្រះជាម្ចាស់​បានទតរំលងនៅក្នុងសម័យកាលនៃភាពល្ងង់ខ្លៅ

«ព្រះជាម្ចាស់បានសម្រេចចិត្តមិនដាក់ទោសមនុស្ស នៅក្នុងអំឡុងពេលនៃភាពល្ងង់ខ្លៅឡើយ»

ក្នុងសម័យកាលនៃភាពល្ងង់ខ្លៅ

ឃ្លានេះ សំដៅលើសម័យមុនពេលព្រះអង្គបើកសម្ដែងអង្គទ្រង់តាមរយៈព្រះយេស៊ូគ្រិស្ត និងមុនពេលមនុស្សមិនទាន់ដឹងពីរបៀបនៃការស្តាប់បង្គាប់ព្រះជាម្ចាស់។​

មនុស្ស​ទាំង​អស់​

ឃ្លានេះមានន័យថាមនុស្ស​ទាំង​អស់​ មិនថាប្រុស​ឬស្រីឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្ស​គ្រប់គ្នា​» (សូមមើលៈ rc://*/ta/man/translate/figs-gendernotations)

នៅពេលព្រះអង្គជំនុំជម្រះផែនដីដោយសុចរិត តាម​សេចក្ដី​សុចរិត ដោយសារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​ជ្រើសរើស

«នៅពេលដែលព្រះអង្គជំនុំជម្រះមនុស្សដែលព្រះអង្គបានជ្រើសរើស ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសុចរិត»។

ព្រះអង្គជំនុំជម្រះផែនដី

ពាក្យ «ផែនដី» សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងជំនុំជម្រះមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

ដោយសុចរិត

«ទៀតត្រង់» ឬ «ត្រឹមត្រូវ»

ព្រះជាម្ចាស់​បានបង្ហាញភ័ស្តុតាងពីបុរសម្នាក់នោះ

«ព្រះជាម្ចាស់បានបង្ហាញការសម្រេចចិត្តរបស់ព្រះអង្គនៅលើបុរសម្នាក់នោះ»

ដោយ​ប្រោស​លោក​ឲ្យរស់ពីស្លាប់​ឡើង​វិញ

«ពីក្នុងចំណោមមនុស្សស្លាប់» ឃ្លា «មនុស្សស្លាប់» សំដៅលើវិញ្ញាណរបស់មនុស្សដែលបានស្លាប់ទៅ។ ឲ្យត្រឡប់ពីចំណោមពួកគេមានន័យថាឲ្យបានរស់ឡើងវិញម្តងទៀត។