km_tn/act/17/16.md

3.0 KiB

ព័ត៌មានទូទៅ

នេះគឺជាផ្នែកមួយទៀតនៃសាច់រឿងនៃដំណើររបស់លោកប៉ូល និងលោកស៊ីឡាស។ លោកប៉ូលនៅក្នុងក្រុងអាថែននៅពេលនេះ ជាកន្លែងដែលគាត់រងចាំលោកស៊ីឡាស និងធីម៉ូថេដើម្បីចូលរួមជាមួយលោក។

ឥឡូវនេះ

ពាក្យនេះ ប្រើនៅទីនេះដើម្បីបញ្ជាក់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកាចាប់ផ្តើមប្រាប់យើងពីផ្នែកថ្មីនៃសាច់រឿង។

វិញ្ញាណរបស់លោកមានកំហឹង​ជា​ខ្លាំង ​ពេលគាត់ឃើញ​ទីក្រុងពេញដោយរូបព្រះ

ពាក្យ «វិញ្ញាណ» នៅទីនេះ តំណាងឲ្យលោកប៉ូលខ្លួនឯង។ ឃ្លានេះ អាចនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកមិនសប្បាយចិត្តសោះ ដោយសារលោកឃើញថាមានរូបព្រះនៅគ្រប់កន្លែងនៅក្នុងទីក្រុង» ឬ «ឃើញរូបព្រះនៅក្នុងទីក្រុងគ្រប់កន្លែងដូច្នេះ ធ្វើឲ្យលោកមិនសប្បាយចិត្តសោះ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-activepassive]])

លោក​បាន​ជជែកតវ៉ា

«លោកបានតវ៉ា» ឬ ​«លោកបានពិភាក្សា»។ នេះមានន័យថាមានការឆ្លើយឆ្លងពីអ្នកស្តាប់ជាជាងលោកតែម្នាក់ឯង។ ពួកគេក៏និយាយមករកលោកដែរ។

អ្នកផ្សេងទៀតដែលកោតខ្លាចព្រះ

ឃ្លានេះ សំដៅលើសាសន៍ដទៃដែលបានសរសើរដល់ព្រះជាម្ចាស់ និងអ្នកដើរតាមព្រះអង្គ ប៉ុន្តែ មិនបានស្តាប់បង្គាប់តាមច្បាប់របស់ជនជាតិយូដាឡើយ។

នៅតាមផ្សា

«នៅតាមទីលានសាធារណៈ» គឺជាកន្លែងសម្រាប់ធ្វើជំនួញ កន្លែងដែលគេទិញ និងលក់ឥវ៉ាន គោ ឬ បម្រើសេវាកម្មផ្សេងៗ។