km_tn/act/17/05.md

5.6 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើសាសន៍យូដាដែលមិនជឿ និងមនុស្សអាក្រក់ពីផ្សា។

គេ​មាន​ចិត្ត​ច្រណែន

មានអារម្មណ៍ច្រណែន និយាយដូចជាច្រណែនបានធ្វើឲ្យមនុស្សខឹងសម្បា។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានអារម្មណ៍ច្រណែន» ឬ «មានអារម្មណ៍ខឹងយ៉ាងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មាន​ចិត្ត​ច្រណែន

ឃ្លានេះបញ្ជាក់ថាជនជាតិយូដាបានច្រណែនជាមួយនឹងជនជាតិយូដា និងជនជាតិក្រិកខ្លះ ដែលបានជឿលើព្រះបន្ទូលរបស់លោកប៉ូល។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រមូល​ជនពាល​

ពាក្យ «ប្រមូល» មិនមែនមានន័យថា ប្រមូលមនុស្សដោយបង្ខំទេ។ មានន័យថាជនជាតិយូដាបានបញ្ចុះបញ្ចូលជនពាលឲ្យជួយពួកគេ។

ប្រមូល​ជនពាល​

«មនុស្សអាក្រក់ខ្លះ» ពាក្យ «មនុស្ស» នៅទីនេះ សំដៅលើតែមនុស្ស ប្រុសជាពិសេស។

​ដែល​នៅ​តាម​ផ្សា

«នៅតាមទីសាធារណៈ» គឺនៅកន្លែងជំនួញនៅតាមសាធារណៈ ជាកន្លែងដែលគេទិញ និងលក់ឥវ៉ាន គោ​ឬ កន្លែងសេវាកម្មផ្សេងទៀត។​

បង្ករឲ្យ​ការប៉ះបោរនៅ​ក្នុង​ក្រុង

ពាក្យ «ទីក្រុង» តំណាងឲ្យមនុស្សដែលនៅក្នុងទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមនុស្សនៅក្នុងទីក្រុងមានការបះបោរកើតឡើង» ឬ «ធ្វើឲ្យមនុស្សនៅក្នុងទីក្រុងបះបោរ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​បានវាយសម្រុកចូល​ផ្ទះ

«បានវាយលុកផ្ទះ»។ ឃ្លានេះ មានន័យថាមនុស្សដែលចោលដុំថ្មលើផ្ទះ និងព្យាយាមក្នុងការបំបាក់ទ្វារផ្ទះ។

លោក​យ៉ាសូន

នេះគឺជាឈ្មោះរបស់បុរសម្នាក់។ (សូមមើលៈ rc://*/ta/man/translate/translate-names)

យក​ទៅ​ឲ្យបណ្តាជន

អាចមានន័យថា «មនុស្ស» ទី១) ក្រុមមនុស្សដែលមានអំណាច ឬអ្នកច្បាប់នៅក្នុងជាតិសាសន៍នោះបានជួបជុំគ្នាដើម្បីសម្រេចចិត្ត។ ឬ ទី២) ហ្វូងមហាជន

បង​ប្អូន​ខ្លះ​ទៀត

ពាក្យ «បងប្អូន» សំដៅលើពួកអ្នកជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានបងប្អូនផ្សេងទៀត»

ទៅប្រគល់ឲ្យអាជ្ញាធរក្រុង

«នៅចំពោះវត្តមានរបស់អាជ្ញាធរ»

«ពួកអ្នកទាំងនេះបាននាំ»

អ្នកដឹកនាំជនជាតិយូដាបាននិយាយ ហើយឃ្លាថា «បុរសទាំងនេះ» សំដៅលើលោកប៉ូល និងលោកស៊ីឡាស។

ធ្វើឲ្យ​ពិភព​លោក​ទាំង​មូលក្រឡាប់ចាក់

ឃ្លានេះ គឺជារបៀបមួយទៀតក្នុងការនិយាយពីលោកប៉ូល និងលោកស៊ីឡាស ជាអ្នកធ្វើឲ្យមានបញ្ហានៅគ្រប់កន្លែងដែលពួកគេទៅ។ អ្នកដឹកនាំជនជាតិយូដាបាននិយាយបំផ្លើសពីឥទ្ធិពលរបស់លោកប៉ូល និងលោកស៊ីឡាស ដោយសារសេចក្តីបង្រៀនរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យមានបញ្ហាគ្រប់កន្លែងដែលពួកគេបានទៅ» (សូមមើល: [[rc:///ta/man/translate/figs-hyperbole]]|Hyperbole និង [[rc:///ta/man/translate/figs-idiom]])

យ៉ាសូន​បាន​ទទួល​

ឃ្លានេះជាសញ្ញាដែលលោកយ៉ាសូនបានយល់ស្របជាមួយនឹងសារដែលនាំឲ្យវឹកវររបស់លោកប៉ូលដែរ។