km_tn/act/17/01.md

3.4 KiB

ប្រយោគភ្ជាប់

សាច់រឿងរបស់លោកប៉ូល និងលោកស៊ីឡាស ព្រមទាំងលោកធីម៉ូថេដំណើរបេសកកម្ម។ ពួកគេបានមកដល់ក្រុង​ថេស្សាឡូនិក នៅទីនេះ គ្មានលោកលូកាទេ លោកមានប្រសាសន៍ថា «ពួកគេ» មិនមែន «យើង» ទេ។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល និងលោកស៊ីឡាស។ ប្រៀបធៀបនៅក្នុងជំពូក ១៦:៤០។​ពាក្យ «ពួកគេ» សំដៅលើជនជាតិយូដានៅក្នុងសាលាប្រជុំនៅក្នុងក្រុងថេស្សាឡូនិក។

ឥឡូវនេះ

ពាក្យនេះប្រើដើម្បីសម្គាល់ពីការសម្រាកពីសាច់រឿងធំ។ នៅទីនេះ លោកលូកា ជាអ្នកនិពន្ធចាប់ផ្តើមប្រាប់ពីសាច់រឿងថ្មី។

ធ្វើ​ដំណើរ​កាត់

«បានធ្វើដំណើរឆ្លងកាត់»

​ក្រុង​អាំភីប៉ូលី និង​ក្រុង​អប៉ុឡូនា

ទីក្រុងទាំងនេះនៅតាមឈូងសមុទ្រនៅក្នុងស្រុកម៉ាសេដូន។ (សូមមើលៈ rc://*/ta/man/translate/translate-names|How to Translate Names)

ពួកគេបាន​ទៅ​ដល់​ក្រុង​

ពាក្យ «មកដល់» នៅទីនេះ ប្រែថា «បានទៅ» ឬ «បានមកដល់» របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានមកដល់ទីក្រុង» ឬ «ពួកគេបានមកដល់ទីក្រុង» (សូមមើលៈ rc://*/ta/man/translate/figs-go)

តាមទម្លាប់របស់លោក

«តាមទម្លាប់របស់លោក» ឬ «នៅក្នុងការប្រតិបត្តរបស់លោក»។ លោកប៉ូលជាទូទៅបានចូលទៅតាមសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ នៅពេលជនជាតិយូដាប្រជុំគ្នា។​

បី​ថ្ងៃ​សប្ប័ទ

«នៅថ្ងៃសប្ប័ទ បីសប្តាហ៍»

ព្រម​ទាំង​ជជែកវែកញែកពីបទគម្ពីរ​

លោកប៉ូលពន្យល់អ្វីអត្ថន័យនៅក្នុងបទគម្ពីរ ដើម្បីបង្ហាញដល់ជនជាតិយូដាថាព្រះយេស៊ូជាព្រះមេស្ស៊ី។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

​ជជែកវែកញែកពីបទគម្ពីរ​ជា​មួយ​ពួក​គេ

«ឲ្យហេតុផលដល់ពួកគេ» ឬ «ជជែកតវ៉ាជាមួយពួកគេ» ឬ «ពិភាក្សាជាមួយពួកគេ»។