km_tn/act/16/29.md

3.3 KiB

​ហៅ​ឲ្យគេ​យក​ភ្លើង​មក

ហេតុផលដែលអ្នកយាមគុកត្រូវការភ្លើងគឺដើម្បីបង្ហាញឲ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានហៅនរណាម្នាក់យកភ្លើងឲ្យគាត់ ដើម្បីកាត់អាចមើលថាតើនរណានៅក្នុងគុកខ្លះ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)។

​យក​ភ្លើង​មក

ពាក្យ «​យក​ភ្លើង​មក» សំដៅលើអ្វីមួយដែលធ្វើឲ្យមានភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចន្លុះ» ឬ «ចង្កៀង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចូលទៅក្នុងគុកជា​ប្រញាប់ប្រញាប់

«បានចូលទៅក្នុងគុកជា​ប្រញាប់ប្រញាប់»

ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស

អ្នកយាមគុកបានបន្ទាបខ្លួនដោយលុតជង្គង់នៅចំពោះលោកប៉ូល និងលោកស៊ីឡាស។​ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

បាន​នាំ​ពួកគេ​ចេញ​មក​ក្រៅ

«បាន​នាំ​ពួកគេ​ចេញ​មក​ក្រៅគុក»

តើ​ខ្ញុំ​​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​បានសង្គ្រោះ?

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើយើងខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យព្រះជាម្ចាស់សង្គ្រោះខ្ញុំចេញពីបាប» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

នឹងបានសង្គ្រោះ

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងសង្គ្រោះអ្នក» ឬ «ព្រះជាម្ចាស់សង្គ្រោះអ្នក ពីបាបរបស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ក្រុម​គ្រួសារ​របស់​លោក​

ពាក្យ «ផ្ទះ» នៅទីនេះ តំណាងឲ្យអ្នករស់នៅក្នុងផ្ទះទាំងអស់គ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «សមាជិកនៅក្នុងផ្ទះរបស់លោក» ឬ «នៅក្នុងគ្រួសាររបស់លោក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)