km_tn/act/16/16.md

3.6 KiB

ប្រយោគភ្ជាប់

ឃ្លានេះចាប់ផ្តើមពីព្រឹត្តការណ៍ដំបូង និងឆ្លងទៅព្រឹត្តការណ៍មួយទៀត នៅក្នុងដំណើររបស់លោកប៉ូល។ គឺនិយាយពីគ្រូទាយស្រីវ័យក្មេង។​

ព័ត៌មានទូទៅ

ព័ត៌មានពីប្រវត្តិដែលបានផ្តល់នៅទីនេះ ដើម្បីពន្យល់ថា ស្រី្តគ្រូទាយវ័យក្មេងនេះ រកប្រាក់បានច្រើនណាស់សម្រាប់ម្ចាស់របស់នាង ដោយទាយពីអនាគតរបស់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/writing-background)

មាន​ថ្ងៃ​មួយ

ឃ្លានេះ សម្គាល់ពីការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង។ ប្រសិនបើ ភាសារបស់អ្នកធ្វើបែបនេះ អ្នកអាចប្រើវាបាន។

មាន​ស្រី​ម្នាក់

ឃ្លា «មាន​ស្រី​ម្នាក់» ណែនាំពីមនុស្សថ្មីមកក្នុងសាច់រឿង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានក្មេងស្រីម្នាក់» (សូមមើលៈ rc://*/ta/man/translate/writing-participants)

ដែល​មាន​វិញ្ញាណ​ភីថង់​ចូលមក​ជួប​យើង

មានវិញ្ញាណអាក្រក់និយាយប្រាប់នាង ជាញឹកញាប់ទាក់ទងនឹងរឿងនាពេលអនាគតរបស់មនុស្ស។

ផ្លូវ​នៃ​ការ​សង្គ្រោះ

ពីការដែលមនុស្សអាចបានសង្គ្រោះ ត្រូវបាននិយាយនៅទីនេះ ប្រៀបដូចជាផ្លូវ ឬ មាគ៌ាដែលមនុស្សដើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ នាងរំខានដល់​លោក​ប៉ូល​​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ នាងបានរំខានដល់លោកប៉ូលជាខ្លាំង ដូច្នេះលោកក៏បែរទៅក្រោយ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ

ពាក្យ «ព្រះនាម» តំណាងឲ្យការនិយាយអាងលើសិទ្ធិអំណាច ឬជាអ្នកតំណាងឲ្យព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយវា​ក៏​ចេញ​ពី​នាង​ភ្លាម

«ហើយវិញ្ញាណនោះបានចេញភ្លាម»