km_tn/act/16/04.md

2.3 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកប៉ូល លោកស៊ីឡាស (១៥:៣៩) និងលោកធីម៉ូថេ (១៦:១)។

នៅពេលពួកគេធ្វើដំណើរតាម​ក្រុង​នានា

«ពួកគេបានប្រាប់ដល់ក្រុមជំនុំនានានៅទីនោះ»

ដើម្បីឲ្យពួកគេ​អនុវត្ត​តាម

«ដើម្បីឲ្យក្រុមជំនុំបានអនុវត្តតាម» ឬ «ដើម្បីឲ្យពួកអ្នកជឿបានអនុវត្តតាម»

ពី​ការណែនាំ​របស់​ពួកសាវក និង​ពួកចាស់ទុំដែលបានសរសេរនៅ​ក្រុង​យេរូសាឡិម

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលពួកសាវក និងពួកចាស់ទុំនៅក្នុងក្រុងយេរូសាឡិមបានសរសេរ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

បានជាក្រុមជំនុំ​នានាបានទទួលការកម្លាចិត្តក្នុងជំនឿ​ និងមានចំនួនច្រើនឡើងជា​រៀង​រាល់​ថ្ងៃ

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកជឿបានរឹងមាំឡើងនៅក្នុងជំនឿរបស់ពួកគេ ហើយមានអ្នកជឿច្រើនឡើងថែមទៀតជារឿងរាល់ថ្ងៃ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

ក្រុមជំនុំ​នានា

សំដៅលើពួកអ្នកជឿនៅក្នុងក្រុមជំនុំនានា។ (សូមមមើលៈ rc://*/ta/man/translate/figs-metonymy)