km_tn/act/15/39.md

3.7 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកបារណាបាស​ និងលោកប៉ូល។

បន្ទាប់មក មាន​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង

«ខ្វែងគំនិតគ្នា» ជានាមអរូប​ អាចនិយាយជាកិរិសព្ទក៏បាន «ខ្វែងគំនិតគ្នា»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេខ្វែងគំនិងគ្នាជាខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

បន្ទាប់មក ​ពួក​បង​ប្អូន​បានថ្វាយលោក​ទៅ​ក្នុងព្រះគុណរបស់​ព្រះអម្ចាស់

ផ្ទុកផ្តាក់លើនរណាម្នាក់ មានន័យថា ដាក់ការមើលថែ និងទំនួលខុសត្រូវលើអ្នកនោះ ឬលើអ្វីមួយដល់អ្នកណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់មក បងប្អូនអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូកបានថ្វាយលោកប៉ូល ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់» ឬ «បន្ទាប់មក ពួកអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូកបានអធិស្ឋានដល់ព្រះអម្ចាស់ដើម្បីថ្វាយលោកប៉ូល និងសូមព្រះជាម្ចាស់មេត្តាដល់លោក» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)។

លោកក៏ចេញ​ដំណើរ​

នៅក្នុងប្រយោគមុន បញ្ជាក់ថា លោកស៊ីឡាសនៅជាមួយលោកប៉ូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេក៏ចេញដំណើរទៅ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)។

​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​

ទាំងពីរនេះគឺជាខេត្តនៅក្នុង អាស៊ីមីន័រ ជិត​កោះ​គីប្រុស។​

​ដោយបានកម្លាចិត្តដល់ក្រុមជំនុំ​នានាផង

លើកទឹកចិត្តដល់ពួកអ្នកជឿនៅតាមក្រុមជំនុំ គឺលោកប៉ូល និងលោកស៊ីឡាសជាអ្នកកម្លាទឹកចិត្តបងប្អូនក្រុមជំនុំឲ្យរឹងមាំឡើង។ ពាក្យ «ក្រុមជំនុំនានា» សំដៅលើក្រុមអ្នកជឿនៅក្នុងស្រុកស៊ីរី និងស្រុកគីលីគា។ របៀបផ្សេងទៀតនៃការបកប្រែៈ «លើកទឹកចិត្តពួកអ្នកជឿនៅតាមក្រុមជំនុំនានា» ឬ «ជួយសហគមន៍អ្នកជឿឲ្យទុកចិត្តលើព្រះយេស៊ូកាន់តែខ្លាំងឡើង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])។