km_tn/act/15/30.md

2.6 KiB

ប្រយោគភ្ជាប់

លោកប៉ូល លោកបារណាបាស លោកយូដាស និងលោកស៊ីឡាសបានធ្វើដំណើរទៅក្រុងអន់ទីយ៉ូក។

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» ពីរដំបូង សំដៅលើលោកប៉ូល លោកបារណាបាស លោកយូដាស និងលោកស៊ីឡាស។ ហើយពាក្យ «ពួកគេ» ពីរចុងក្រោយ រួមទាំងពាក្យ «របស់ពួកគេ» សំដៅលើពួកអ្នកជឿសាសន៍ដទៃនៅក្នុងក្រុងអន់ទីយ៉ូក។

ពួកគេបានបែកខ្ញែកគ្នា

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកសាវក និងពួកចាស់ទុំចាត់ពួកគេឲ្យទៅ» ឬ «នៅពេលពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិមបានបែកគ្នាជាមួយពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក

ឃ្លា «ចុះទៅ» នៅទីនេះ ដោយសារក្រុងអន់ទីយ៉ូកមានកំពស់ទាបជាងក្រុងយេរូសាឡិម។

និង​ពួកព្យាការី

ពួកព្យាការីគឺជាគ្រូបង្រៀនដែលបានទទួលសិទ្ធិអំណាចមកព្រះជាម្ចាស់ដើម្បីនិយាយជំនួសព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយសារពួកគេជាពួកព្យាការី» ឬ «ពួកគេជាព្យាការីផងដែរ»

បងប្អូន

«បងប្អូនអ្នកជឿ»

បាន​កម្លាចិត្តដល់ពួកគេ

ជួយនរណាម្នាក់ឲ្យទុកចិត្តលើព្រះយេស៊ូថែមទៀត ប្រៀបដូចជាអ្នកដែលចម្រើនកម្លាំងខាងសាច់ឈាមដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)