km_tn/act/15/27.md

3.2 KiB

ប្រយោគភ្ជាប់

នេះបូករួមសំបុត្រមកពីក្រុមជំនុំក្រុងយេរូសាឡិម​ផ្ញើទៅកាន់ពួកអ្នកជឿសាសន៍ដទៃនៅក្នុងក្រុងអន់ទីយ៉ូក។

ព័ត៌មានទូទៅ

ពាក្យ «យើង» និង «ពួកយើង» នៅទីនេះ សំដៅលើអ្នកដឹកនាំ និងពួកអ្នកជឿនៅក្នុងក្រុមជំនុំក្រុងយេរូសាឡិម។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive និង ១៥:២២)

ដូច្នេះ យើង​ខ្ញុំ​​ចាត់​

«ដូច្នេះហើយ យើងខ្ញុំបានចាត់» ឬ «ដោយហេតុនេះ យើងខ្ញុំបានចាត់» (សូមមើលៈ ១៥:២៤)

ដែលនឹង​ជម្រាប​បង​ប្អូន​ចេញពីពាក្យរបស់ពួកគេផ្ទាល់

«ពួកគេនឹងប្រាប់បងប្អូននូវអ្វីៗដែលយើងខ្ញុំបានសរសេរ»

មិន​គួរ​ដាក់បន្ទុកលើ​បងប្អូន ក្រៅពីសេចក្តីដែល​ចាំបាច់ទាំងនេះឡើយ

៊ឃ្លានេះ និយាយពីច្បាប់ដែលមនុស្សត្រូវធ្វើតាម ប្រៀបដូចជាវត្ថុមួយដែលមនុស្សលីនៅលើស្មារបស់ពួកគេដូច្នោះដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គឺ​បង​ប្អូនជៀស​វាងពីអ្វីៗដែល

ឃ្លានេះ និយាយពីការដែលពួកគេមិនត្រូវចូលរួមជាមួយនិងការប្រព្រឹត្តមួយចំនួន សំដៅលើការបែរចេញពីពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បានថ្វាយដល់រូបព្រះ

មានន័យថា ពួកគេមិនត្រូវបរិភោគសាច់សត្វដែលនរណាម្នាក់បានថ្វាយទៅរូបព្រះឡើយ។

ឈាម

នេះសំដៅលើផឹកឈាម ឬបរិភោគសាច់សត្វដែលមិនបានបង្ហូរឈាម។

​​អ្វីៗ​ដែល​សម្លាប់ដោយ​ច្របាច់​ក

សត្វដែល​សម្លាប់ដោយ​ច្របាច់​ក ប៉ុន្តែ ឈាមរបស់វាមិនបានហូរចេញមក។

សូម​ជម្រាបលា

នេះគឺជាចុងបញ្ចប់នៃសំបុត្រ។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«លាសិនហើយ»។​