km_tn/act/15/24.md

3.0 KiB

ព័ត៌មានទូទៅ

ពាក្យ «យើង» និង «ពួកយើង» សំដៅលើពួកអ្នកជឿនៅក្នុងក្រុមជំនុំក្រុងយេរូសាឡិម។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive និង ១៥:២២)

ព័ត៌មានទូទៅ

ពាក្យ «របស់យើង» នៅទីនេះ សំដៅលើពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម បូករួមទាំងពួកអ្នកជឿទាំងអស់ ទាំងពួកអ្នកជឿសាសន៍ដទៃ និងអស់អ្នកដែលគេសរសេរសំបុត្រផ្ញើទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

មាន​ពួក​អ្នក​ខ្លះ

«មាន​​អ្នក​ខ្លះ»

មាន​ពួក​អ្នក​ខ្លះ​បានចេញពីយើង ដោយមិនបានទទួលបញ្ជាពីយើង

«ពួកអ្នកខ្លះដែលយើងមិនបានបង្គាប់ដល់ពួកគេឡើយ»

បានរំខានដល់បងប្អូនដោយការបង្រៀនដែលធ្វើឲ្យបងប្អូនព្រួយចិត្ត

ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្រៀងការខ្លះដែលនាំឲ្យបងប្អូនព្រួយចិត្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ដោយហេតុនេះហើយ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បានព្រមព្រៀង

«ដូច្នេះ យើងទាំងអស់គ្នាបានព្រមព្រៀងគ្នា»

ជ្រើស​រើស​អ្នក​ខ្លះ

បុរសដែលពួកគេចាត់ឲ្យទៅនោះគឺលោកយូដាស ដែលហៅថាបារណាបាស និងលោកស៊ីឡាស។ (សូមមើលៈ១៥:២២)

ដើម្បីព្រះនាម​ព្រះអម្ចាស់​យេស៊ូគ្រិស្តរបស់​យើង

ពាក្យ «ព្រះនាម» សំដៅលើមនុស្សតាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះពួកគេបានជឿលើព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង» ឬ «ដោយសារពួកគេបម្រើព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)