km_tn/act/15/22.md

3.0 KiB

ព័ត័មានទូទៅ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើលោកយូដាស​ និងលោកស៊ីឡាស។ ពាក្យ «ពួកគេ»​ សំដៅលើ ពួកសាវក ពួកចាស់ទុំ និងពួកអ្នកជឿរបស់ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម។

ក្រុមជំនុំ​ទាំង​មូល

ពាក្យ «ក្រុមជំនុំ» នៅទីនេះ សំដៅលើមនុស្សដែលមានចំណែកនៅក្នុងក្រុមជំនុំនៅក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ឬ នៅក្នុងសហគមន៍ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម​ទាំង​មូល» (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-metonymy]])

យូដាស ហៅបារសាបាស

នេះគឺជាឈ្មោះរបស់បុរសម្នាក់។ «បារណាបាស» គឺជាឈ្មោះទីពីរដែលគេហៅលោក។ (សូមមើលៈ rc://*/ta/man/translate/translate-names)

យើង​ខ្ញុំជា​សាវក ជា​ចាស់ទុំ និង​ជា​បង​ប្អូន សូមជម្រាបសួរ​បង​ប្អូន​ជា​សាសន៍​ដទៃ ​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា!

នេះគឺជាការណែនាំនៅក្នុងសំបុត្រ។ ភាសារបស់អ្នកអាចមានវិធីផ្សេងទៀតក្នុងការណែនាំអ្នកនិពន្ធសំបុត្រ ហើយផ្ញើដល់អ្នកដែលអ្នកនិពន្ធសរសេរទៅកាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «សំបុត្រនេះបានមកពីពួកសាវក ពួកចាស់ទុំ និងបងប្អូនអ្នកជឿនៅក្នុងក្រុងយេរូសាឡិម។ យើងខ្ញុំសរសេរសំបុត្រនេះមកកាន់បងប្អូនអ្នកជឿសាសន៍ដទៃនៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។​

​ស្រុក​គីលីគា

នេះគឺជាឈ្មោះរបស់ខេត្តមួយ នៅលើឈូងសមុទ្រអាស៊ីមីន័រនៅក្នុងកោះ​គីប្រុស