km_tn/act/15/10.md

3.3 KiB

ប្រយោគភ្ជាប់

លោកពេត្រុសបានបញ្ចប់សម្ដីរបស់គាត់ទៅកាន់ពួកសាវក និងពួកចាស់ទុំ។

ព័ត៌មានទូទៅ

លោកពេត្រុសបូករួមអ្នកស្តាប់របស់លោកដោយប្រើពាក្យ «របស់យើង» និង «យើង»។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

ឥឡូវន​េះ

ឃ្លានេះមិនមែនមានន័យថា «ខណៈនេះទេ» ប៉ុន្តែ ប្រើដើម្បីទាញចំណាប់អារម្មណ៍មកកាន់ចំណុចសំខាន់ខាងក្រោម។

ចុះហេតុ​អ្វី​បាន​ជា​បង​ប្អូន​ល្បងលនឹងព្រះជាម្ចាស់​ដូច្នេះ? តើបងប្អូនគួរដាក់នឹមលើកររបស់ពួកសិស្ស ដែលសូម្បីបុព្វបុរសរបស់យើង ឬយើងខ្លួនឯងផ្ទាល់មិនអាចទទួលបានផងយ៉ាងដូច្នេះ​?

លោកពេត្រុសប្រើសំនួរមួយជាមួយនឹងរូបភាព ដើម្បីប្រាប់ដល់ពួកអ្នកជឿជនជាតិយូដាថា ពួកគេមិនគួរតម្រូវឲ្យពួកអ្នកជឿដែលមិនមែនជាសាសន៍យូដាកាត់ស្បែកដើម្បីឲ្យបានសង្គ្រោះឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំល្បងលព្រះជាម្ចាស់ ដោយដាក់បន្ទុកលើពួកអ្នកជឿដែលមិនមែនជាជនជាតិយូដាឡើយ សូម្បីតែយើងជាសាសន៍យូដាក៏មិនអាចធ្វើបាន!» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])

បុព្វបុរសរបស់យើង

ឃ្លានេះសំដៅលើសាសន៍យូដាជាដូនតារបស់ពួកគេ។​

ប៉ុន្តែ ​យើង​ជឿ​ថា ​យើងបាន​ទទួល​ការ​សង្គ្រោះ​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ ដូចជាពួកគេដែរ

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ យើងជឿលើព្រះអម្ចាស់យេស៊ូនឹងសង្គ្រោះយើង ដោយសារព្រះគុណរបស់ព្រះអង្គ ដូចព្រះអង្គបានសង្គ្រោះពួកអ្នកជឿដែលមិនមែនជាជនជាតិយូដាដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)