km_tn/act/15/07.md

4.6 KiB

ប្រយោគភ្ជាប់

លោកពេត្រុសចាប់ផ្តើមនិយាយប្រាប់ពួកសាវក និងពួកចាស់ទុំ ដែលបានជួប ដើម្បីពិភាក្សាថាតើ សាសន៍ដទៃត្រូវកាត់ស្បែក និងកាន់តាមច្បាប់របស់លោកម៉ូសេ។ (សូមមើលៈ ១៥:៥)

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» ដំបូង សំដៅលើពួកសាវក និងពួកចាស់ទុំ (១៥:៥)។ ហើយពាក្យ «ពួកគេ»​ ផ្សេងទៀត សំដៅលើពួកអ្នកជឿសាសន៍ដទៃ។

ព័ត៌មានទូទៅ

ពាក្យ «អ្នក» នៅទីនេះ ជាពហុវចនៈ សំដៅលើពួកសាវក និងពួកចាស់ទុំ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ព័ត៌មានទូទៅ

ពាក្យ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ ជាពហុវចនៈ ហើយសំដៅលើលោកពេត្រុស ពួកសាវក និងពួកចាស់ទុំ ព្រមទាំងពួកអ្នកជឿជនជាតិយូដាទូទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

បង​ប្អូន​

លោកពេត្រុសបានបញ្ជាក់ដល់ពួកអ្នកជឿទាំងអស់ដែលមានវត្តនាមនៅទីនោះ។

តាមរយៈមាត់ខ្ញុំ

ពាក្យ «មាត់ខ្ញុំ» សំដៅលើលោកពេត្រុស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីខ្ញុំ» ឬ «តាមរយៈខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពួកសាសន៍​ដទៃនឹងបានឮ

«ពួកសាសន៍​ដទៃអាចបានឮ»

ព្រះបន្ទូលនៃដំណឹងល្អ

ពាក្យ «ព្រះបន្ទូល» នៅទីនេះ សំដៅលើ សារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សារអំពីព្រះយេស៊ូ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ដែល​ស្គាល់​ចិត្ត

ពាក្យ «ចិត្ត» នៅទីនេះ សំដៅលើ «គំនិត» ឬ «សភាវខាងក្នុង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលស្គាល់ចិត្តរបស់មនុស្ស» ឬ «ស្គាល់អ្វីដែលមនុស្សគិត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បានធ្វើបន្ទាល់ដល់ពួកគេ

«បានធ្វើបន្ទាល់ដល់សាសន៍ដទៃ»

ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គេ

«ធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមើលពួកគេ»

មិន​ប្រកាន់

ព្រះជាម្ចាស់មិនបានប្រព្រឹត្តចំពោះពួកអ្នកជឿជនជាតិយូដាខុសពីពួកអ្នកជឿសាសន៍ដទៃឡើយ។

បានធ្វើឲ្យ​ចិត្តរបស់ពួក​គេស្អាតដោយសារ​ជំនឿ

ព្រះជាម្ចាស់អត់ទោសបាបដល់ពួកអ្នកជឿសាសន៍ដទៃ លោកនិយាយនៅក្នុងន័យត្រង់គឺសម្អាតចិត្តរបស់ពួកគេ។ «ចិត្ត»​ នៅទីនេះ សំដៅលើ សភាវខាងក្នុងរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អត់ទោសបាបរបស់ពួកគេ ដោយសារពួកគេបានជឿលើព្រះយេស៊ូ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])