km_tn/act/15/03.md

4.0 KiB

ព័ត៌មានទូទៅ

ពាក្យ «ពួកគេ» និង «របស់ពួកគេ» នៅទីនេះ សំដៅលើ លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកផ្សេងទៀត។ (សូមមើលៈ ១៥:១)

ដូច្នេះ ក្រុមជំនុំ​បានបញ្ចូន​ពួកគេ

ឃ្លានេះ និយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ សហគមន៍របស់ពួកអ្នកជឿបានចាត់ពួកគេពីអន់ទីយ៉ូកទៅក្នុងយេរូសាឡិម» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ក្រុមជំនុំ​បានបញ្ចូន

«ក្រុមជំនុះ» នៅទីនេះ សំដៅលើមនុស្សដែលមានចំណែកនៅក្នុងក្រុមជំនុំ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ធ្វើដំណើរ​​ឆ្លង​កាត់​...ព្រមទាំង​ប្រាប់ពី

ពាក្យ «ធ្វើដំណើរ​​ឆ្លង​កាត់» និង «ព្រមទាំង​ប្រាប់ពី» បញ្ជាក់ពីការដែលពួកគេចំណាយពេលនៅតាមកន្លែងផ្សេងៗ ចែកចាយព័ត៌មានលម្អិតអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ។

ព្រមទាំង​ប្រាប់ពី ការប្រែចិត្តរបស់សាសន៍​ដទៃ​

ពាក្យ «ការប្រែចិត្ត» ជានាមអរូប មានន័យថាសាសន៍ដទៃបានបដិសេធព្រះក្លែងក្លាយសាសន៍ដទៃ ហើយបានជឿលើព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកាសដល់សហគមន៍ពួកអ្នកជឿនៅតាមកន្លែងទាំងនោះថា​សាសន៍ដទៃបានជឿលើព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពួកគេបាននាំអំណរដ៏លើសលប់ដល់​បង​ប្អូន​គ្រប់ៗ​គ្នា

ព្រះបន្ទូលដែលពួកគេប្រកាស ធ្វើឲ្យបងប្អូនមានអំណរ គឺនិយាយជាអំណរជារឿងដែលនាំឲ្យពួកគេនាំទៅកាន់បងប្អូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលពួកគេនិយាយ ធ្វើឲ្យបងប្អូនអ្នកជឿមានអំណរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បង​ប្អូន​

ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើបងប្អូនអ្នកជឿ។​

ក្រុមជំនុំ និងពួក​សាវក ព្រមទាំងចាស់ទុំផងបាន​ទទួល​ស្វាគមន៍ពួក​លោក

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកសាវក ពួកចាស់ទុំ និងបងប្អូនអ្នកជឿទាំងអស់បានស្វាគមន៍ដល់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជា​មួយ​ពួក​គេ

«តាមរយៈពួកគេ»