km_tn/act/15/01.md

4.3 KiB

ប្រយោគភ្ជាប់

លោកប៉ូល និងលោកបារណាបាសនៅតែសិ្ថតក្នុងទីក្រុងអន់ទីយ៉ូកដដែល ពេលមានជម្លោះអំពីសាសន៍ដទៃ និងការមិនកាត់ស្បែក។

មាន​អ្នក​ខ្លះ​

«មាន​អ្នក​ខ្លះ​»។ អ្នកអាចបញ្ជាក់ឲ្យច្បាស់ទៀតថា បុរសទាំងនេះគឺជាជនជាតិយូដាដែលបានជឿលើព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចុះ​ពី​ស្រុក​យូដា

ឃ្លា «ចុះពី» ប្រើនៅទីនេះ ដោយសារយូដាមានកម្ពស់ខ្ពស់ជាងក្រុងអន់ទីយ៉ូក។​

បង្រៀនដល់បងប្អូន

ពាក្យ «បងប្អូន» នៅទីនេះ សំដៅលើ ពួកអ្នកជឿលើព្រះគ្រិស្ត។ បង្ហាញថាពួកគេនៅក្នុងក្រុងអន់ទីយ៉ូក។ របៀបផ្សេងទៀតនៃការបកប្រែៈ «បង្រៀនដល់ពួកអ្នកជឿនៅក្នុងក្រុងអន់ទីយ៉ូក» ឬ «កំពុងបង្រៀងបងប្អូននៅក្នុងក្រុងអន់ទីយ៉ូក» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រសិនបើ បង​ប្អូន​មិនទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេទេ​ នោះបង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ទេ

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លុះត្រាតែ នរណាម្នាក់កាត់ស្បែកឲ្យបងប្អូន តាមទម្លាប់របស់លោកម៉ូសេ ព្រះជាម្ចាស់មិនអាចសង្គ្រោះបងប្អូនឡើយ» ឬ «ព្រះជាម្ចាស់មិនអាចសង្គ្រោះបងប្អូនឡើយ លុះត្រាតែ បងប្អូនទទួលពីធីកាត់ស្បែកស្របតាមក្រឹត្យវិន័យរបស់លោកម៉ូសេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

តាម​ទំនៀមទម្លាប់​

«ស្របតាមទំនៀមទម្លាប់» ឬ «ដើរតាមសេចក្តីបង្រៀន»

បាន​ជំទាស់ និង​ជជែក​តវ៉ា​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង

ពាក្យ «ប្រឈម»​ និង «ជជែកតវ៉ា» ជានាមអរូប អាចនិយាយជាកិរិយាសព្ទ ហើយពីកន្លែងដែលមនុស្សបានមក អាចបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានមកជំទាស់ និងជជែកតវ៉ាជាមួយបុរសដែលមកពីយូដា» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-explicit]])

ទៅ​ក្រុង​យេរូសាឡិម

ក្រុងយេរូសាឡិមស្ទើរតែខ្ពស់ជាងកន្លែងផ្សេងៗនៅក្នុងអ៊ីស្រាអែល ដូច្នេះ ជាទូទៅជនជាតិអ៊ីស្រាអែលនិយាយថាឡើងទៅក្រុងយេរូសាឡិម។​

ទាក់ទងនឹង​រឿង​នេះ

«បញ្ហានេះ»