km_tn/act/14/23.md

3.1 KiB

ព័ត៌មានទូទៅ

លើកលែងតែលើកទីបីទេ ដែលពាក្យ​«ពួកគេ» សំដៅលើមនុស្សដែលលោកប៉ូល និងលោកបារណាបាសបាននាំឲ្យស្គាល់ព្រះអម្ចាស់ ក្រៅពីនោះ ពាក្យ «ពួកគេ» នៅទីនេះសំដៅលើលោកប៉ូល និងលោកបារណាបាស។​

ពួកគេ​បាន​តែងតាំង​ពួក​ចាស់ទុំ​នៅ​តាម​ក្រុមជំនុំ​នីមួយៗ

«នៅពេលលោកប៉ូល និងលោកបារណាបាសបានតែងតាំងពួកចាស់ទុំនៅតាមក្រុមពួកអ្នកជឿថ្មីហើយ។

ពួកគេបាន​ផ្ញើ​ពួក​សិស្ស

អានមានន័យពីរ ទី១) «លោកប៉ូល និងលោកបារណាបាសបានផ្ទុកផ្តាក់ពួកចាស់ទុំដែលពួកគេបានតែងតាំង» ឬទី២ «លោកប៉ូល និងលោកបារណាបាសបានផ្ញើពួកចាស់ទុំ និងពួកអ្នកជឿផ្សេងទៀត» (UDB)

នឹង​ព្រះអម្ចាស់ជាព្រះ​ដែល​ពួកគេ​បាន​ជឿ

«ពួកគេ» សំដៅលើ អាស្រ័យលើការជ្រើសរើសន័យរបស់ពាក្យ «ពួកគេ» នៅក្នុងសំណេរពីមុន ថា សំដៅលើ (ពួកចាស់ទុំ ឬ ពួកអ្នកដឹកនាំ និងពួកអ្នកជឿផ្សេងៗទៀត)។

ចុះ​ទៅ​ក្រុង​អាតាលា

ឃ្លា «ចុះទៅ» នៅទីនេះ ដោយសារក្រុងអាតាលាមានកំពស់ទាបជាងក្រុងពើកា។​

ជាកន្លែងដែលគេបានប្រគល់ពួកគេទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់

ឃ្លានេះនិយាយក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាកន្លែងដែលពួកអ្នកជឿ និងអ្នកដឹងនាំនៅក្រុងអន់ទីយ៉ូកបានថ្វាយលោកប៉ូល និងលោកបារណាបាសទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់» ឬ «ជាកន្លែងដែលមនុស្សដែលនៅក្នុងក្រុងអន់ទីយ៉ូកអធិស្ឋាន សូមឲ្យព្រះជាម្ចាស់មើលថែ និងការពារលោកប៉ូល និងលោកបារណាបាស»។