km_tn/act/14/19.md

1.9 KiB

ព័ត៌មានទូទៅ

ពាក្យ «លោក»​ និង «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។​

បាន​បញ្ចុះបញ្ចូលបណ្តាជន​

ងាយយល់ប្រសិនបើនិយាយថា អ្វីដែលពួកគេបញ្ចុះបញ្ចូលបណ្តាជនឲ្យធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ បានបញ្ចុះបញ្ចូលប្រជាជនមិនឲ្យជឿលោកប៉ូល និងលោកបារណាបាស ហើយបែរជាទាស់ជាមួយពួកគេវិញ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បណ្តាជន​

នេះអាចមិនមែនក្រុមមនុស្សពីមុន ដូចជា «ហ្វូងមនុស្ស»​ នៅក្នុងខមុនឡើយ។ មួយរយៈកន្លងផុតទៅ ហើយនេះអាចជាក្រុមផ្សេងដែលប្រជុំគ្នា។​

គិតថា លោកស្លាប់ហើយ

«ពីព្រោះពួកគេគិតថាលោកបានស្លាប់បាត់ទៅហើយ»។

ពួក​សិស្ស​

នេះគឺជាអ្នកជឿថ្មីដែលនៅក្នុងក្រុងលីស្រ្តា។

​ចូល​ទៅ​ទីក្រុង​វិញ

«លោកប៉ូលបានចូលក្រុងលីស្រ្តាម្តងទៀតជាមួយពួកអ្នកជឿ»។

លោក​បាន​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស

«លោកប៉ូល និងលោកបារណាបាសបានធ្វើដំណើរទៅក្រុងឌើបេ»