km_tn/act/14/17.md

2.3 KiB

ប្រយោគភ្ជាប់

លោកប៉ូល និងលោកបារណាបាសបន្តនិយាយទៅកាន់បណ្តាជនដែលនៅក្រៅក្រុងលីស្ត្រា។ (សូមមើលៈ ១៤:៨)

ព្រះអង្គ​មិនមែនមិនបានទុកអង្គទ្រង់ដោយគ្មានសាក្សីឡើយ

ឃ្លានេះនិយាយក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានសន្សល់ទុកសាក្សីម្នាក់» ឬ «ព្រះជាម្ចាស់បានឲ្យមានអ្នកធ្វើបន្ទាល់» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

គឺ

«បង្ហាញសេចក្តីពិតថា»

ប្រទាន​ឲ្យ​រដូវ​កាលបង្កើតផល ប្រទានឲ្យមាន​អាហារ​ និង​មាន​អំណរ​ក្នុង​ចិត្ត​ផង

«ក្នុងចិត្ត»​ នៅទីនេះ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រទានឲ្យអ្នកមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ និងអ្វីៗដែលធ្វើឲ្យអ្នករីករាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)។

លោក​ប៉ូល និងលោកបារណាបាសមាន​ប្រសាសន៍​ទាំងនេះក្តី ក៏ពិបាកក្នុងការទប់បណ្តាជនពីការថ្វាយយញ្ញ​បូជាដល់ពួកគេដែរ

លោក​ប៉ូល និងលោកបារណាបាសបានបញ្ឍប់បណ្តាជនពីការថ្វាយយញ្ញបូជាដល់ពួកគេ ប៉ុន្តែ ធ្វើមិនបានទេ។

ពិបាកក្នុងការទប់

«ពិបាកក្នុងការទប់ណាស់»