km_tn/act/14/11.md

3.8 KiB

អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ

ឃ្លានេះសំដៅលើការដែលលោកប៉ូលប្រោសបុរសខ្វិនឲ្យជា។​

ព្រះ​បាន​យាងចុះ​មករកយើង

មានមនុស្សយ៉ាងច្រើនកោះករជឿលើលោកប៉ូល និងលោកបារណាបាសថាជាព្រះរបស់ពួកគេដែលបានចុះពីស្ថានសួគ៌មក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានចុះពីស្ថានសួគ៌មានរកយើង» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

និយាយជា​ភាសា​លូកៅនា

«នៅក្នុងភាសា​លូកៅនារបស់ពួកគេផ្ទាល់» (UDB)។ អ្នកស្រុកលីស្រ្តា និយាយភាសាលូកៅនា និងក្រិកផងដែរ។

ក្នុងទម្រង់ជាមនុស្ស

ប្រជាជនទាំងនេះបានជឿថាព្រះរបស់ពួកគេប្តូរលក្ខណៈដើម្បីឲ្យមើលទៅដូចជាមនុស្ស។

ពួកគេ​ហៅ​លោក​បារណាបាស​ថា៖ «ព្រះ​សេយូស»

ព្រះសេយូសគឺជាស្តេចលើព្រះរបស់សាសន៍ដទៃ។

ហៅ​លោក​ប៉ូល​ថាៈ «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​គឺជាអ្នកនាំក្នុងការនិយាយ​

ព្រះ​ហ៊ើមេសជាព្រះរបស់សាសន៍ដទៃ ដែលនាំសារមកឲ្យមនុស្សព្រះព្រះសេយូស និងព្រះផ្សេងៗទៀត។

បូជាចារ្យ​របស់​ព្រះ​សេយូស​ ដែល​មាន​វិហារ​នៅក្រៅ​ទីក្រុង បានដឹក

ងាយយល់ប្រសិនបើ បន្ថែមព័ត៌មានពីបូជាចារ្យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានវិហារមួយនៅក្រៅក្រុង ជាកន្លែងមនុស្សមកថ្វាយបង្គំព្រះសេយូស។ នៅពេលបូជាចារ្យដែលបម្រើនៅក្នុងព្រះវិហារបានឮពីអ្វីដែលលោកប៉ូល និងលោកបារណាបាសបានធ្វើ គាត់បាននាំ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គោ​ឈ្មោល​និងកម្រងផ្កា

នាំគោឈ្មោលមកថ្វាយយញ្ញបូជា។ យកកម្រង់ផ្កាមកពាក់ឲ្យលោកប៉ូល និងលោកបារណាបាស ឬដាក់នៅលើគោឈ្មោលដើម្បីថ្វាយជាយញ្ញបូជា។

នៅ​មាត់​ទ្វារ​ក្រុង

ទ្វាររបស់ទីក្រុង ជាកន្លែងដែលប្រើ ដើម្បីជួបជុំគ្នារបស់ដែលនៅក្នុងក្រុងនោះ។

ចង់​ធ្វើ​បូជាយញ្ញ

«ចង់​ថ្វាយយញ្ញ​បូជាចំពោះលោកប៉ូល និងលោកបារណាបាស ជាព្រះសេយូស និងព្រះ​ហ៊ើមេស»