km_tn/act/13/46.md

5.0 KiB

ព័ត៌មានទូទៅ

ឧទាហរណ៍ពីរដំបូងរបស់ពាក្យ «អ្នក» ជាពហុវចនៈ ហើយសំដៅលើជនជាតិយូដាដែលលោកប៉ូលនិយាយជាមួយ។

ព័ត៌មានទូទៅ

ពាក្យ «យើង» នៅទីនេះ សំដៅលើលោកប៉ូល និងលោកបារណាបាស ប៉ុន្តែ មិនមែនបណ្តាជនដែលមានវត្តមាននៅទីនេះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ព័ត៌មានទូទៅ

ការដកស្រង់របស់លោកប៉ូលគឺចេញពីព្យាការីអេសាយនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ នៅក្នុងព្រះបន្ទូលដើម ពាក្យ «ខ្ញុំ» សំដៅលើព្រះជាម្ចាស់ ហើយពាក្យ «អ្នក» ជាឯកវចនៈ និងសំដៅលើព្រះមេស្ស៊ី។ នៅទីនេះ លោកប៉ូល និងលោកបារណាបាសនិយាយពាក្យដកស្រង់នេះសំដៅលើកិច្ចការបម្រើរបស់ពួកគេដែរ។

សំខាន់ណាស់

ឃ្លានេះ បញ្ជាក់ថាព្រះជាម្ចាស់បានបង្គាប់ថាត្រូវតែធ្វើការនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានបង្គាប់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដែលយើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូនជាមុនសិន។

ឃ្លានេះនិយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនជាមុនសិន» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ប៉ុន្តែដោយ​បង​ប្អូន​បដិសេធ

ការបដិសេធព្រះបន្ទូលព្រះជាម្ចាស់របស់ពួកគេគឺនិយាយអំពីអ្វីមួយដែលពួកគេច្រានចោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលបងប្អូនបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់»។

​គិត​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ

«បានបង្ហាញថា បងប្អូនមិនសមនឹងជីវិតអស់កល្បជានិច្ចទេ» (UDB) ឬ «ធ្វើដូចជាគិតថាបងប្អូនមិនសមនឹងជីវិតអស់កល្បជានិច្ចទេ»

យើង​ខ្ញុំ​នឹង​ងាក​ទៅសាសន៍​ដទៃ​វិញ

ពាក្យ «ងាក» សំដៅទៅលើប្តូរទៅរកអ្នកដែលពួកគេអាចបង្រៀនបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះ យើងនឹងប្រកាសព្រះបន្ទូលដល់សាសន៍ដទៃ»

​ជា​ពន្លឺ

នៅទីនេះ សេចក្តីពិតអំពីព្រះយេស៊ូនោះលោកប៉ូលកំពុងតែប្រកាស ប្រៀបដូចជាពន្លឺមួយដែលអនុញ្ញាតឲ្យមនុស្សមើលឃើញ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នាំ​ការ​សង្គ្រោះ​ទៅ​ដល់ចុងបំផុត​នៃ​ផែនដី

«សេចក្តីសង្គ្រោះ» ជាពាក្យអរូបនាម អាចប្រែជាកិរិយាសព្ទ «សង្គ្រោះ» ឃ្លា «ចុងបំផុត» សំដៅលើគ្រប់កន្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាប់មនុស្សគ្រប់ទីកន្លែងនៅក្នុងពិភពលោកនេះថា ខ្ញុំចង់សង្គ្រោះពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)