km_tn/act/13/44.md

2.9 KiB

ព័ត៌មានទូទៅ

ពាក្យ «គាត់» នៅទីនេះ សំដៅលើលោកប៉ូល។

ស្ទើរតែនៅ​ក្រុង​ទាំងមូល

«ទីក្រុង» តំណាងឲ្យមនុស្សនៅក្នុងទីក្រុង។ ឃ្លានេះប្រើដើម្បីបង្ហាញពីការឆ្លើយតបចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សភាគច្រើននៅក្នុងទីក្រុង» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-hyperbole]])

ដើម្បីស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់

ឃ្លានេះបញ្ជាក់ថា លោកប៉ូល និងលោកបារណាបាស គឺជាអ្នកប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីស្តាប់លោកប៉ូល និងលោកបារណាបាសប្រកាសអំពីព្រះអម្ចាស់យេស៊ូ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជន​ជាតិ​យូដា​

ពាក្យ «ជន​ជាតិ​យូដា​» តំណាងឲ្យអ្នកដឹកនាំរបស់ជន​ជាតិ​យូដា​។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកដឹកនាំជន​ជាតិ​យូដា​» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង

ពាក្យ ចិត្តច្រណែននៅទីនេះ និយាយអំពីអ្វីមួយដែលមាននៅក្នុងចិត្តរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

និយាយ​ទាស់​នឹង

«និយាយប្រឆាំង» ឬ«ជំទាស់»

អ្វីៗដែលលោក​ប៉ូលបាន​មាន​ប្រសាសន៍

ឃ្លានេះ និយាយជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីៗដែលលោកប៉ូលមានប្រសាសន៍» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)